ព័ត៌មានជាតិ
ផ្សារម៉ាក្រូជ្រោយចង្វារ បើកសម្ពោធជាផ្លូវការក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត
នៅព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ នេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមសម្ពោធជាផ្លូវការ ផ្សារម៉ាក្រូ សាខាទី ៣ ជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងពិធីសម្ពោធជាផ្លូវការ ផ្សារម៉ាក្រូ សាខាទី ៣ ជ្រោយចង្វារ នេះដែរ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយនឹងក្រុមហ៊ុនម៉ាក្រូ (ខេមបូឌា) ចំពោះការរីកចម្រើនលូតលាស់ជាលំដាប់ រហូតសម្រេចបាននូវសមិទ្ធផលដ៏វិសេសវិសាល គឺការបើកសម្ពោធសាខាទី ៣ ជ្រោយចង្វារ ដែលនេះកើតចេញពីសមត្ថភាព, ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ប្រកបដោយស្មារតីបុរេសកម្ម, វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងបុគ្គលិក-និយោជិតទាំងអស់របស់ក្រុមហ៊ុន។ ក្រៅពីការសម្ដែងឲ្យឃើញនូវការជឿទុកចិត្ត និងការរួមសុខរួមទុក្ខជាមួយប្រទេស និងប្រជាជនកម្ពុជា, ការរីកលូតលាស់នេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចដំណើរការ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងសហគមន៍ ជាពិសេសបានផ្តល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអត្ថប្រយោជន៍ជាច្រើនទៀតដល់មូលដ្ឋាន និងអាជីវកម្មពាក់ព័ន្ធ។ ជាក់ស្ដែង ក្រុមហ៊ុនបានប្រើប្រាស់បុគ្គលិក-និយោជិតកម្ពុជា រហូតដល់ទៅ ៩៨% និងបានដាក់លក់ផលិតផលក្នុងស្រុករហូតដល់ទៅ ៩០%។ ការណ៍នេះ គឺជាការផ្ដល់នូវឱកាសការងារ និងការលើកកម្ពស់សមត្ថភាពជំនាញដល់ប្រជាពលរដ្ឋ រួមទាំងប្រាក់ចំណូល និងជាការគាំទ្រដល់ដំណើរការអាជីវកម្ម ជាពិសេសការបើកឱកាសឲ្យផលិតករក្នុងស្រុកអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារ និងបន្តអភិវឌ្ឍន៍ខ្លួន។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា នៅសល់ ១៥ ថ្ងៃទៀត នឹងដល់គម្រប់ខួបទី ២៤ ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ។ ហើយតាមរយៈគោលនយោបាយឈ្នះ-ឈ្នះនេះ, ប្រជាជនកម្ពុជាទាំងមូល បានទទួល និងរីករាយជាមួយនឹងសុខសន្តិភាព-ស្ថិរភាពពេញលេញ។ រាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកការរក្សាសុខសន្តិភាព ដែលយើងខិតខំស្វែងរកបានដោយលំបាកនេះ ជាអាទិភាពចម្បងបំផុត និងជាបុរេលក្ខខណ្ឌដែលមិនអាចខ្វះបាន សម្រាប់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមទៀតថា តាមរយៈស្ថានភាពអំណោយផល នៃសុខសន្តិភាព ប្រជាពលរដ្ឋ ដែលជាវិនិយោគិន, ធុរជន, អាជីវករ និងពាណិជ្ជករទាំងក្នុងស្រុក និងក្រៅប្រទេស អាចផ្ដោតការយកចិត្តទុកដាក់ចំពោះគម្រោង ឬសកម្មភាពវិនិយោគ, ធុរកិច្ច, អាជីវកម្ម និងពាណិជ្ជកម្មរបស់ខ្លួន ប្រកបដោយជំនឿទុកចិត្ត និងសុខុមាលភាពផ្លូវចិត្តនឹងន ដោយគ្មានការព្រួយបារម្ភ។

ឯកឧត្ដម ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា កត្តាសុខសន្តិភាព និងការបង្កើតបរិយាកាសគ្របដណ្ដប់ងាយស្រួលសម្រាប់វិនិយោគ និងអាជីវកម្ម បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអំឡុងពេលប្រមាណ ២ ទសវត្សរ៍ កន្លងមកនេះ។ ជាក់ស្ដែង សេដ្ឋកិច្ចកម្ពុជា បានរីកចម្រើនយ៉ាងលឿនគួរឲ្យកត់សម្គាល់ ហើយកម្ពុជាក៏បានវិវត្តខ្លួនពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ និងកំពុងបោះជំហានឆ្ពោះប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ឯកឧត្ដម ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តទៀតថា ការកសាង និងអភិវឌ្ឍន៍គ្រួសារមួយ មិនមែនជាកិច្ចការសាមញ្ញ និងងាយស្រួលនោះទេ រីឯការកសាងសហគមន៍ និងប្រទេសមួយពីបាតដៃទទេ គឺរឹតតែពិបាក និងរមែងជួបប្រទះនូវបញ្ហាប្រឈម, ភាពរកាំរកូស និងការរអាក់រអួលខ្វះខាតមិនខានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ, ក្រោមការដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី, កម្ពុជា បាននិងកំពុងស្ថិតនៅលើមាគ៌ា នៃការអភិវឌ្ឍមួយដ៏ត្រឹមត្រូវ និងច្បាស់លាស់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ទូទាំងប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការវិវឌ្ឍរីកចម្រើនយ៉ាងលឿនស្ទើរមិនគួរឲ្យជឿ ដែលប្រជាជនកម្ពុជា, ដៃគូអភិវឌ្ឍន៍ និងបណ្ដាប្រទេសនានានៅលើសកលលោក អាចមើលឃើញជាក់ស្ដែង និងបានកោតសរសើរគ្រប់ៗគ្នា។

ឯកឧត្ដម ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តឲ្យដឹងទៀតថា ពិតណាស់ កម្ពុជា ដែលធ្លាប់តែជាប្រទេសក្រីក្រ បានប្រែក្លាយខ្លួនយ៉ាងលឿនដល់ចំណុចមួយ ដែលមានទាំងឆន្ទៈ, ព្រលឹង, អត្តសញ្ញាណ, ការប្រឹងប្រែង, សមត្ថភាព និងធនធានគ្រប់គ្រាន់ប្រកបដោយភាពម្ចាស់ការក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេស ទាំងក្នុងពេលបច្ចុប្បន្ន និងសម្រាប់អនាគតដ៏វែងឆ្ងាយ ក៏ដូចជាការចូលរួមដោយស្មើសិទ្ធិ និងស្មើភាពជាមួយប្រទេសដទៃទៀតក្នុងកិច្ចការតំបន់ និងសកល។

ជាក់ស្ដែង នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ កម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រកបដោយភាពជោគជ័យ និងមោទកភាព ដោយមានការចូលរួមពីសំណាក់មេដឹកនាំ នៃគ្រប់បណ្ដាប្រទេសជាសមាជិកអាស៊ាន, ប្រទេសដៃគូ ព្រមទាំងប្រទេសមហាអំណាចធំៗ ជាច្រើន៕

















-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ