Connect with us

សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រី វៀតណាម ថា សេដ្ឋកិច្ចទីក្រុង ហូជីមិញ ពិបាកងើបឡើងវិញ​ណាស់

បានផុស

នៅ

​នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និយាយថា សេដ្ឋកិច្ចរបស់ទីក្រុងហូជីមិញបានបរាជ័យក្នុងការងើបឡើងវិញទាំងស្រុងពីជំងឺរាតត្បាត ហើយក៏បានប្រឈមមុខនឹងបញ្ហាថ្មីៗបន្ថែមទៀតផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ទីក្រុងហូជីមិញ គឺជាក្បាលរថភ្លើងសេដ្ឋកិច្ចដ៏សំខាន់របស់វៀតណាម ដូចជា ផលិតផលតាមតំបន់ក្នុងស្រុកសរុប (GRDP) និងចំណូលថវិកាជាតិជាដើម ហើយប្រសិនបើទីក្រុងមួយនេះជួបការលំបាក ប្រទេសទាំងមូលក៏មានបញ្ហាដូចគ្នា ។

ទន្ទឹមនោះ ផលិតផលតាមតំបន់ក្នុងស្រុកសរុប (GRDP) របស់ទីក្រុងត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៣៦០.៦២២ ពាន់ពាន់លានដុង ស្មើនឹង ១៥.២៨ ពាន់លានដុល្លារ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដោយកើនឡើង ០.៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

កំណើននេះ គឺជាកម្រិតទាបបំផុតក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយនេះ ដោយមិនរាប់បញ្ចូលរយៈពេលរោគរាតត្បាតកូវីដ ១៩ នោះទេ ។ មិនតែប៉ុណ្ណោះ ក្រុងហូជីមិញ ក៏មានកំណើនទាបបំផុតផងដែរ ក្នុងចំណោមទីក្រុងធំៗទាំង ៥ ។

ដោយឡែកចំពោះ​បញ្ហាកំណើនធ្លាក់ចុះនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai បាននិយាយថា គឺដោយសារតែទីផ្សារអចលនទ្រព្យ និងហិរញ្ញវត្ថុកំពុងប្រឈមមុខនឹងការលំបាកជាច្រើន ជាពិសេសក៏ដោយសារតែបំណុលអាក្រក់របស់ធនាគារ និងសម្ពាធកុងត្រាកាន់តែមាននិន្នាការកើនឡើង ។

តាមរយៈនេះ វិទ្យាស្ថានសិក្សាអភិវឌ្ឍន៍ទីក្រុងហូជីមិញក៏បានព្យាករណ៍ដែរថា សេដ្ឋកិច្ចរបស់ទីក្រុងនឹងបន្តប្រឈមបញ្ហាជាច្រើនទៀតនៅក្នុងត្រីមាសទី ២ នៃឆ្នាំនេះ នៅពេលដែលទីផ្សារអចលនទ្រព្យ ហិរញ្ញវត្ថុ និងទីផ្សារការងារបន្តជួបការលំបាក ហើយចំណែកសម្រាប់គោលដៅកំណើនដល់ ៨ ភាគរយ គឺមិនអាចទៅរួចនោះទេ ដោយសារតែទីក្រុង​មិន​បាន​កែ​តម្រូវ​ទិសដៅ​កំណើនឡើយ ៕

ប្រែសម្រួលដោយ ៖ នាង​ រតនៈ

ប្រភព ៖​ VN Express

ចុចអាន ៖ ទីក្រុងហាណូយ ចេញបញ្ជាឲ្យពាក់ម៉ាសដាច់ខាត ខណៈកូវីដ ផ្ទុះឡើងជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម