សេដ្ឋកិច្ច
ធនាគារជាតិ ថៃ រៀបចំផែនការចំនួន ៣ ដើម្បីសម្រួលបន្ទុកបំណុលជូនប្រជាពលរដ្ឋ
ធនាគារជាតិថៃបានបញ្ចេញគោលការណ៍ចំនួន ៣ ក្នុងគោលបំណងកាត់បន្ថយបំណុល ក៏ដូចជាជួយសម្រួលបន្ទុកដល់ក្រុមគ្រួសារ និងអថិតិជនឲ្យចេញពីវដ្តបំណុលលឿនជាងមុន ។

គោលការណ៍ទាំង ៣ ដែលធនាគារជាតិថៃដាក់ចេញនោះរួមមាន ការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ ប្រាប់ពីហានិភ័យនៃប្រាក់កម្ចី និងគោលនយោបាយប្រុងប្រយ័ត្នលើប្រាក់កម្ចីខ្ពស់ជាដើម ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកស្រី Suwannee Jatsadasak ជំនួយការទេសាភិបាលធនាគារជាតិបាននិយាយថា និយតករនឹងបើកកិច្ចប្រជុំជាសាធារណៈលើគោលការណ៍ណែនាំទាំង ៣ នេះ ហើយក្រោមគោលការណ៍នេះ ធនាគារជាតិនឹងលើកទឹកចិត្តដល់ស្ថាប័នហិរញ្ញវត្ថុដើម្បីកាត់បន្ថយបំណុលជាប់លាប់ក្នុងគ្រួសារថៃ ជាពិសេសកម្ចីបង្វិល ដោយមិនចង់ឃើញគ្រួសារថៃស្ថិតក្នុងរង្វង់បំណុលរយៈពេលយូរ ព្រោះតែវដ្តបំណុលវែងនោះទេ ដោយវានឹងធ្វើឲ្យអ្នកប្រើប្រាស់អាចទទួលបន្ទុកការប្រាក់កាន់តែច្រើន បើធៀបនឹងកម្ចីគោល ។

បច្ចុប្បន្ន បំណុលនៃគ្រួសារសរុបរបស់ថៃមានស្ទើរតែ ១០០ ភាគរយទៅហើយ គឺស្ថិតនៅក្រោមការគ្រប់គ្រង ឬត្រួតពិនិត្យរបស់ធនាគារជាតិ បន្ទាប់ពីនិយតករកំណត់បំណុលឡើងវិញ ។
បន្ទាប់ពីការកំណត់ឡើងវិញនេះហើយ បរិមាណបំណុលគ្រួសារថៃនៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះ បានកើនឡើងដល់ប្រហែលជាង ៤៥៧ ពាន់លានដុល្លារ ឬស្មើនឹង ៩០.៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) បើធៀបនឹង ៨៦.៣ ភាគរយនៅក្នុងត្រីមាសទី ៤ នៃឆ្នាំមុន ។

ទោះជាយ៉ាងណាក៏ដោយ និន្នាការកើនឡើងនៃអត្រាការប្រាក់នេះ នឹងមិនជះឥទ្ធិពលខ្លាំងក្លាដល់អ្នកខ្ចីលក់រាយនោះទេ ដោយសារការកើនឡើងនៃអត្រាប្រាក់កម្ចី មានកម្រិតទាបជាងការដំឡើងអត្រាការប្រាក់ ហើយប្រសិនបើអត្រាគោលនយោបាយកើនឡើង ១ ភាគរយ នោះអត្រាលក់រាយអប្បបរមារបស់ធនាគារជាតិ នឹងកើនឡើងជាមធ្យម ០.៥ ភាគរយ ។
ជាចុងក្រោយលោកស្រី Suwannee បានបញ្ជាក់ថា ធនាគារជាតិថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការពិភាក្សាជាមួយក្រុមអ្នកសេដ្ឋកិច្ចនៃរដ្ឋាភិបាលថ្មីរួចហើយ ប្រសិនបើធនាគារចង់ស្វែងរកដំណោះស្រាយចំពោះបន្ទុកការប្រាក់ខ្ពស់ដែលអ្នកខ្ចីកំពុងប្រឈមមុខ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post
ចុចអាន ៖ អ្នកជំនាញ ៖ ការកើនឡើងតម្លៃថាមពលពិភពលោក ដោយសារតែសេដ្ឋកិច្ច ចិន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


