Connect with us

ព័ត៌មានអន្ដរជាតិ

បុត្រីស្តេចថៃ Bajrakitiyabha សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា 

បានផុស

នៅ

ព្រះបរមរាជវាំងថៃ ប្រកាសនៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ថា ព្រះនាង Bajrakitiyabha បានសោយទិវង្គតហើយ នៅមន្ទីរពេទ្យ King Chulalongkorn Memorial Hospital។

ព្រះនាង Bajrakitiyabha (រូប៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការផ្សាយពីបណ្តាសារព័ត៌មានថៃ បុត្រីច្បងរបស់ស្តេច Vajiralongkorn អង្គនេះ បានសោយទិវង្គត ក្នុងជន្មាយុ ៤៧ ព្រះវស្សា ក្រោយទទួលការព្យាបាលអស់រយៈពេលជាង ៣ ឆ្នាំ នៅមន្ទីរពេទ្យនេះ។

តាមពិតទៅ ព្រះនាងលាចាកលោក តាំងតែពីម៉ោង ៧:៤៨នាទីតប់ថ្ងៃព្រហស្បតិ៍មកម្ល៉េះ ប៉ុន្តែព្រះបរមរាជវាំងថៃ ទើបចេញសេចក្តីប្រកាសជាផ្លូវការ នៅព្រឹកថ្ងៃសុក្រ ប៉ុណ្ណោះ។

ព្រះនាង Bajrakitiyabha (រូប៖ Reuters)

សូមជម្រាបថា មុនសោយទិវង្គត ព្រះរាជសុខភាពរបស់ព្រះនាង Bajrakitiyabha បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែការឆ្លងមេរោគធ្ងន់ធ្ងរ។ 

ក្រុមគ្រូពេទ្យ បានរកឃើញការឆ្លងមេរោគ នៅក្នុងពោះរបស់ព្រះ​នាង តាំងពីខែមេសា មកម្ល៉េះ ដែលបង្កឡើងដោយសារការរលាកពោះវៀនធំ។ ការឆ្លងមេរោគនេះ ធ្វើឲ្យព្រះរាជ​សុខភាពរបស់ព្រះនាង ​ប្រែប្រួលមិនប្រក្រតី ដោយក្នុងនោះរួមមាន សម្ពាធឈាមចុះទាបខ្លាំង ​បេះដូងលោត​​មិនស្មើគ្នា និងមានភាពមិនប្រក្រតីនៃការកកឈាមផងដែរ។

ព្រះនាង Bajrakitiyabha (រូប៖ Reuters)

ទោះបីជាកន្លងមក ក្រុមគ្រូពេទ្យ បានបន្តប្រើប្រាស់ឧបករណ៍ជំនួយជីវិតសម្រាប់​សួត និងតម្រងនោម ព្រមទាំងបានថ្វាយថ្នាំផ្សះ និងឱសថជាច្រើនមុខ ដើម្បីជួយទប់ទល់ឲ្យសម្ពាធឈាម និងចង្វាក់បេះដូងមានលំនឹងឡើងវិញយ៉ាងណាក្តី ក៏ការឆ្លងមេរោគនោះ បានវិវឌ្ឍកាន់តែធ្ងន់ធ្ងរឡើងៗ ឈានដល់វាយលុកសរីរាង្គសំខាន់ៗជាច្រើន នៅក្នុងព្រះកាយរបស់ទ្រង់។

គួររំលឹកថា ព្រះនាង​ Bajrakitiyabha បានទទួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ Chulalongkorn ជារៀងរហូតមក ចាប់តាំងពីទ្រង់​បានដួលសន្លប់ ដោយសារតែបញ្ហាបេះដូង​ភ្លាមៗ កាលពីខែធ្នូ ឆ្នាំ២០២២៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម