ព័ត៌មានជាតិ
គម្រោងក្រុងរណបកោះនរាសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ៨០ ភាគរយ
បន្ទាប់ពីដំណើរការសាងសង់រយៈពេលជាង ៣ ឆ្នាំកន្លងមកនេះ គម្រោងអភិវឌ្ឍកោះនរា ដែលជាទីក្រុងរណបថ្មី កំពុងបន្តដំណើរការសម្រុកលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលមានប្រព័ន្ធលូ ប្រព័ន្ធអគ្គិសនី ភ្លើងបំភ្លឺផ្លូវ សួនច្បារ បានប្រមាណ ៨០ ភាគរយ។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានបញ្ជាក់ប្រាប់ឱ្យដឹងនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣នេះថា បច្ចុប្បន្នដំណើរសាងសង់នូវគម្រោងកោះនរាធ្វើឡើងជាប្រក្រតីដោយរលូន បើទោះបីជាមានវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែដំណើរការសាងសង់ធ្វើឡើងដោយរលូន។

ជាក់ស្ដែងស្ពានកោះនរា ក្រុមហ៊ុនសាងសង់បានលឿនជាងផែនការ ដែលនឹងជួយសម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលមានការកកស្ទះនៅផ្លូវជាតិលេខ ១ ម្ដុំច្បារអំពៅ។
លោក ទូច សំណាងថ្លែងថា៖ «គម្រោងអភិវឌ្ឍកោះនរា ធ្វើឡើងទៅតាមផែនការ ថ្ងៃនេះយើងបានបូមបំពេញខ្សាច់ចូលជិត ១០០ ភាគរយ ហើយរចនាសម្ព័ន្ធ សួនច្បារ គឺយើងធ្វើសួនច្បារ មានលក្ខណៈល្អប្រសើរ»។
បើតាមលោក ទូច សំណាង បច្ចុប្បន្នក្រុមការងារសាងសង់កំពុងសម្រុកធ្វើហេដ្ឋារចនាសម្ព័ន្ធ ដែលមានប្រព័ន្ធលូ ប្រព័ន្ធអគ្គិសនី ភ្លើងបំភ្លឺផ្លូវ សួនច្បារ ប្រមាណ ៨០ ភាគរយ ខណៈហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះគ្រោងបញ្ចប់រហូតដល់ដំណាច់ឆ្នាំ ២០២៥។

លោក ទូច សំណា បានបញ្ជាក់ថា គម្រោងកោះនរានឹងជួយសម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋ ដោយពួកគាត់លែងចំណាយពេលវេលា ប្រជាពលរដ្ឋលែងតានតឹងច្រើន នៅលើផ្លូវនៅពេលមានច្រកចេញច្រើន។
ចំពោះការជំរុញសេដ្ឋកិច្ចលោកជឿថា វានឹងអាចទៅជាមួយគ្នា បើទោះបីជាវិបត្តិសេដ្ឋកិច្ចនៅខាងក្រៅ កំពុងប៉ះពាល់ដោយសារសង្គ្រាម តែនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធនេះរួចរាល់ មានចរាចរណ៍ប្រជាពលរដ្ឋគាត់ នឹងអាចលក់ដូរបាន។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនOCIC បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍កោះនរា គ្រោងចំណាយថវិកាសរុបប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិកសម្រាប់ទីក្រុងរណបថ្មីមួយនេះ ដែលអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅបានចំនួនប្រមាណ ៥ ម៉ឺននាក់ ដោយឡែកសម្រាប់ថវិកា ៥៥០ លានដុល្លារនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរយៈពេលបីឆ្នាំដំបូងត្រូវបានប៉ាន់ប្រមាណថាអាចរួមចំណែកដល់ការផលិតផលក្នុងស្រុក GDP ប្រមាណជា២២៥ ក្នុងមួយឆ្នាំៗ ដែលស្មើនឹងជិត ០.៩ ភាគរយនៃ GDP នាពេលបច្ចុប្បន្ន៕






អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


