Connect with us

ព័ត៌មានជាតិ

ស្ពានកោះពេជ្រតភ្ជាប់ទៅកោះនរាសម្រេចបាន ៩០ភាគរយ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣

បានផុស

នៅ

ភ្នំពេញ ៖ ក្រុមបច្ចេកទេសសាងសង់ស្ពាន បានឱ្យដឹងថា ស្ពានតភ្ជាប់ពីកោះនរា ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅឆ្ពោះទៅកោះពេជ្រស្តិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការ រាជធានីភ្នំពេញ សម្រេចបានប្រមាណ ៩០ភាគរយហើយ ដោយគ្រងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុង រ៉ូន ជាអ្នកចូលរួមក្នុងកិច្ចការសាងសង់ស្ពាននេះបានឲ្យកម្ពុជាថ្មីដឹង នៅព្រឹកថ្ងៃទី៦ខែមិថុនានេះថា «ស្ពានកោះនរា ដែលត្រូវតភ្ជាប់ទៅកោះពេជ្រនេះ អាចនឹងរួចរាល់នៅចុងឆ្នាំ២០២៣ ខណៈដែលបច្ចុប្បន្នបាន​ប្រមាណជា៩០ភាគរយហើយ»។

លោក អ៊ុង រ៉ូន បានបន្តថា ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤ ,៥០ម៉ែត្រ ហើយមាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀត សម្រាប់អ្នកថ្មើជើង។

លោក អ៊ុង រ៉ូន បានបញ្ជាក់ទៀតថា ស្ពានកោះនរាឆ្ពោះទៅកោះពេជ្រនេះ ​បាន​បើក​ការដ្ឋាន​ដំណើរការ​សាងសង់​កាលពីថ្ងៃទី២៦ ​ខែតុលា ឆ្នាំ២០២០ តាមការប៉ាន់ស្មានចំណាយពេល៣៥ខែ។ ចំពោះភាពចាំបាច់របស់ស្ពាននេះ អាចជួយសម្រួលដល់ការធ្វើដំណើចេញពីទឹកដីខណ្ឌច្បារអំពៅឆ្ពោះទៅមជ្ឈមណ្ឌលកោះពេជ្រ ដែលបច្ចុប្បន្ន​បង្កឲ្យមានការ​កកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ បើទោះជាសាលារាជធានីភ្នំពេញដាក់សាឡាងសម្រាប់ចម្លងអ្នកដំណើរ​ជាប់ការដ្ឋានស្ពានកោះនរាឆ្ពោះទៅកោះពេជ្ររហូតដល់ទៅ៤គ្រឿងយ៉ាងណាក្តី ក៏នៅតែកកស្ទះដដែល។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងកាលពីចុងខែ ឧសភា ថា ស្ពានខ្សែកាបកោះ​ពេជ្រ-កោះនរានេះ ជាការភ្ជាប់ចរាចរណ៍កណ្តាលរាជធានីភ្នំពេញ ទៅមកផ្លូវជាតិលេខ១ ដោយនឹងកាត់​បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង២។

សូមបញ្ជាក់ថា ស្ពាននេះមានប្រវែង ៨២៤ ម៉ែត្រ កម្ពស់ ៧០ ម៉ែត្រ ជាស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍​កោះនរា ចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់​ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ប្រទីបរបស់មន្ទីរនានាក្នុងខេត្តបាត់ដំបង កំពុងលេចចេញរូបរាង ត្រៀម​បណ្ដែតក្នុងថ្ងៃចេញព្រះវស្សា

ព័ត៌មានជាតិ៨ នាទី មុន

ប្រធានក្រុមហ៊ុនសាជីវកម្មកូរ៉េ បង្ហាញបំណងសិក្សាបង្កើតរោងចក្រកែច្នៃសំរាមសំណល់ប្លាស្ទិក ទៅជារបស់ប្រើប្រាស់នៅកម្ពុជា

ព័ត៌មានជាតិ១៩ នាទី មុន

Breaking New! រដ្ឋមន្រ្តីមហាផ្ទៃ បញ្ជាឱ្យអគ្គស្នងការនគរបាលជាតិស្រាវជ្រាវករណី«ធ្វើទារុណ​កម្មស្លាប់ជនជាតិចិនម្នាក់»នៅខេត្តប៉ៃលិន

សេដ្ឋកិច្ច២០ នាទី មុន

កម្ពុជាសម្រេចបានការនាំចេញនូវទឹកប្រាក់ $១៩,៨៣ ពាន់លាន ក្នុងរយៈពេល ៩ ខែ

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

ម៉ាឡេស៊ី​​អាច​ទទួល​ផល​ដោយ​ប្រយោលពី​គោលនយោបាយ​ជំរុញសេដ្ឋកិច្ចរបស់​ចិន​

Sokha Hotels

ព័ត៌មានពេញនិយម