ព័ត៌មានជាតិ
ចាំតែស្ពានសង់រួច កោះនរា ហាងឆេងដី អាចហក់ដល់ ៣០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ
នៅពេលដែលក្រុងរណបកោះនរា កើតឡើងហាងឆេងដីនឹងហក់ឡើងខ្ពស់ ខណៈតម្លៃដីនៅភូមិកោះនរា ថ្លៃ១០០០ ដុល្លារក្នុង១ម៉ែត្រការ៉េ នឹងបន្តកើនដល់៣០០០ដុល្លារក្នុង១ម៉ែត្រការ៉េ ពេលការសាងសង់ស្ពាន រួមទាំងទីក្រុងរណបកោះនរាកើតចេញជារូបរាង។ នេះជាការលើកឡើងរបស់លោក អ៊ុង រ៉ូន ចៅរងទី១សង្កាត់និរោធប្រាប់កម្ពុជាថ្មីៗនេះ។

ហាងឆេងដីអាចខ្ពស់ជាងគេក្នុងរាជធានីភ្នំពេញ ព្រោះស្ថិតនៅកណ្តាលកោះដែលមានទឹកទន្លេនៅសង្ខាង។ បច្ចុប្បន្នអ្នកភូមិកោះនរាមួយចំនួន ក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភដោយសារត្រូវប៉ាន់ដី។
លោកអ៊ុង រ៉ូន បានបញ្ជាក់ទាំងទឹកមុខស្រស់ស្រាយថា ការអភិវឌ្ឍន៍តំបន់ ដែលពីមុនមិនមានអ្នកណាហ៊ានមករស់នៅ ព្រោះខ្លាចបាក់ច្រាំង ប្រែក្លាយជាតំបន់មាសដោយមិនដឹងខ្លួន។
តំបន់កោះនរា កំពុងប្រែក្លាយមុខមាត់ជាទីក្រុងរណបថ្មី បន្ទាប់ពីរដ្ឋាភិបាលបានប្រគល់សិទ្ធិអភិវឌ្ឍដល់ក្រុមហ៊ុន OCIC។ បច្ចុប្បន្នការដ្ឋានស្ពានបេតុងខ្សែកាបកំពុងស្ថាបនា ដើម្បីភ្ជាប់ចរាចរណ៍ពីម្ខាងទន្លេនៃទីក្រុងកោះពេជ្រមកតំបន់អភិវឌ្ឍកោះនរា។
លោក ពុង ឃាវសែ អគ្គនាយក និងជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC បានថ្លែងថា ការអភិវឌ្ឍទីក្រុងរណបថ្មីកោះនរា ប្រើប្រាស់ទុនវិនិយោគប្រមាណ ២,៥ ពាន់ដុល្លារ លើផ្ទៃដីប្រមាណ ១២៥ ហិកតា។ គម្រោងអភិវឌ្ឍទីក្រុងរណបថ្មីនេះ ក្រុមហ៊ុននឹងចំណាយថវិកាជាង ៥០០ លានដុល្លារ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
លោកថ្លែងបន្តថា តាមរយៈការវិនិយោគនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមយ៉ាងច្រើន។
លោកអ៊ុង រ៉ូន ដែលជាអាជ្ញាធរមូលដ្ឋានបានរៀបរាប់ពីប្លង់អភិវឌ្ឍកោះនរា ពុំមែនសាងសង់តែស្ពានប៉ុណ្ណោះទេ។ តាមផែនការរួមមាន ការសាងសង់គ្រឹះការពារច្រាំងទន្លេ ចាក់ខ្សាច់ការពារកោះលាតសន្ធឹងរហូតដល់មុខវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅទៀតផង។
ការសាងសង់ស្ពានមានចំនួន២គឺស្ពានទី១ ចេញពីកោះនរាឆ្ពោះទៅកោះពេជ្រមានទទឹង២៤.៥ម៉ែត្រនិងបណ្តោយ៦៤៦ម៉ែត្រ។ស្ពានទី២គឺតភ្ជាប់ពីផ្លូវកោះនរា (ផ្លូវមុខអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយន័)ឆ្លងទន្លេតូចដែលមានប្រវែង ៦០ម៉ែត្រនិងទទឹង២១ម៉ែត្រ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


