សេដ្ឋកិច្ច
កសិករដាំតាសក់ អាចរកចំណូលប្រចាំថ្ងៃគ្រប់គ្រងជីវភាព បានគ្រាន់បើ
លោក ឈឿង ស៊ីឈុន កសិករមួយរូបប្រកបរបរកសិកម្មដាំដំណាំតាសក់ អាចរកចំណូលបាន ៣៥ ម៉ឺនរៀលក្នុងមួយថ្ងៃ ដើម្បីយកមកផ្គត់ផ្គង់ និងគ្រប់គ្រងក្នុងជីវភាពគ្រួសាររស់នៅប្រចាំថ្ងៃ។

លោក ឈឿង ស៊ីឈុន កសិករមួយរូបដាំតាសក់ បានរៀបរាប់ថា បច្ចុប្បន្នលោកប្រកបមុខរបរដាំតាសក់នៅលើផ្ទៃដីប្រមាណ ២ រ៉ៃ ដោយការដាំដុះរុក្ខជាតិប្រភេទនេះលោកប្រើជីធម្មជាតិសុទ្ធសាធហើយរយៈពេលនៃការដាំ ដោយចាប់ពីការដាំរហូតដល់ប្រមូលផលមានរយៈពេល ៣០ថ្ងៃ។ ក្នុងនោះ ទិន្នផលដែលទទួលបានដំបូង គឺអាចបេះផ្លែតាសក់បាន ១,៥០០គីឡូក្រាម លុះក្រោយៗមកទៀតលោកអាចប្រមូល ផលបានត្រឹម ៥០០គីឡូក្រាមប៉ុណ្ណោះ។

យ៉ាងណាមិញ បើគិតជាប្រាក់ចំណូលប្រចាំថ្ងៃដែលបានពីការលក់ផ្លែតាសក់ កសិកររូបនេះ អាចរកបានក្នុងមួយថ្ងៃ ៣៥ម៉ឺនរៀល ដោយមានឈ្មួញកណ្ដាលចុះទៅទិញដល់ចម្ការផ្ទាល់តែម្ដង។ លោកបានបន្ថែមថា ការប្រកបមុខរបរនេះ បើតំបន់មានទឹកគ្រប់គ្រាន់ គឺអាចដាំបាន ៣ ដងក្នុងមួយឆ្នាំ។ ជាក់ស្ដែង ការប្រកបមុខរបរនេះអាចធ្វើឲ្យជីវភាពគ្រួសាររបស់លោកបានធូរធារមួយកម្រិត។
ទន្ទឹមនេះ កសិកររូបនេះ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរធ្វើយ៉ាងណាជួយទិញកសិផលខ្មែរដូចគ្នាដែលយើងអាចធ្វើបាននៅក្នុងស្រុកដើម្បីជួយលើកស្ទួយដល់ជីវភាពខ្មែរដូចគ្នា គឺធ្វើយ៉ាងណាកុំរំពឹងទៅលើកសិផលដែលនាំចូលពីប្រទេសជិតខាង ជួនកាលអាចមានផលប៉ះពាល់ដោយសារសារធាតុគីមីផងដែរ។

គួរបញ្ជាក់ថា ស្រុករុក្ខគិរី គឺជាស្រុកមួយនៅក្នុងចំណោមស្រុកជាច្រើនក្នុងខេត្តបាត់ដំបង ហើយក៏ជាស្រុកមួយដែលប្រជាពលរដ្ឋភាគច្រើនប្រកបមុខរបរកសិកម្មដោយមានចម្ងាយប្រមាណជាង ៦០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


