Connect with us

សេដ្ឋកិច្ច

អង្ករល្អប្រណិតនិង អង្ករសរីរាង្គកម្ពុជាកំពុងទទួលបានការពេញនិយម និង​ពង្រីកចំណែកទីផ្សារនៅអឺរ៉ុប និងសហរដ្ឋអាមេរិក

បានផុស

នៅ

ភ្នំពេញ៖ ​អង្ករល្អប្រណិត និង អង្ករសរីរាង្គរបស់ប្រទេសកម្ពុជាកំពុងទទួលបានការទទួលស្គាលើនូវគុណភាពនិងពេញនិយមនៅទីផ្សារអឺរ៉ុប អូស្ត្រាលី អាមេរិក ខណៈដែលក្រុមហ៊ុននាំចេញកំពុងបង្កើនទំហំនៃការនាចេញដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុង សារ៉ន ប្រធានក្រមហ៊ុន Amru Rice (Cambodia) Co.ltd បានថ្លែងថា នាពេលបច្ចុប្បន្នការនាំចេញប្រភេទអង្ករល្អប្រណិត និង អង្ករសរីរាង្គរបស់ក្រុមហ៊ុនលោកទទួលបានការចាប់អារម្មណ៍និងទទួលស្គាល់លើគុណភាពពីសំណាក់អតិថិជននៅប៉ែកអឺរ៉ុប អាមេរិក និងអូស្រ្តាលីកាន់តែច្រើនឡើងៗ។

លោកបានថ្លែងថា៖«ចាប់តាំងពីយើងបានពង្រីកការនាំចេញនូវប្រភេទអង្ករល្អប្រណិត និង អង្ករសរីរាង្គនេះទៅកាន់បណ្តាប្រទេសនានានៅប្រទេសក្នុងសហគមន៍អឺរុប (EU) អាមេរិក អូស្ត្រាលី និងប្រទេសផ្សេងៗទៀត គឺប្រជាពលរដ្ឋនៅប្រទេសទាំងនោះចាប់ផ្តើមទទួលស្គាល់នូវគុណភាពអង្ករប្រណិតរបស់យើងកាន់តែច្រើនឡើង។ បច្ចុប្បន្ននេះ ក្រុមហ៊ុនក៏កំពុងមមាញឹកក្នុងជំរុញការនាំចេញដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះផងដែរ»។

លោកបានមានប្រសាសន៍ថា៖«ដោយសារតែក្រុមហ៊ុន Amru Rice (Cambodia) មានវិញ្ញាបនបត្រ​​ទទួលស្គាល់គុណភាពពីចក្រភពអង់គ្លេស ( British Retail Consortium Global Standard_ BRCGS) មួយចំនួនធំនៅសហគមន៍អឺរ៉ុប ដូច្នេះយើងអាចភ្ជាប់ស្លាកសញ្ញា( Label) ជូនបណ្តាអ្នកបញ្ជាទិញរបស់យើងនៅសហគមន៍អឺរ៉ុប​ដូច្នេះយើងអាចដាក់លក់​តាមផ្សារទំនើប​នៅសហគមន៍អឺរ៉ុប។ ​យើងមាន​៣០ម៉ាក (brands) ដែលយើង​កំពុងតែវេចខ្ចប់ជូន​អតិថិជន​របស់យើងនៅតាមបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប»។

សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា អង្ករខ្មែរ ក្នុងម៉ាកយីហោផ្ទាល់របស់ Amru Rice បានដើរដល់ចំនុចទទួលស្គាល់លក់ដាច់ជាប់លំដាប់ក្នុងផ្សារទំនើបនៅ Finland។

 ​«ក្រុមហ៊ុនអេមរុរាយស៍កម្ពុជា Amru Rice (Cambodia) Co.ltd នាំចេញអង្ករល្អប្រណិត និង អង្ករសិរីរាង្គ ទៅជាង ៤០ ប្រទេសនៅកាន់ពិភពលោក ជាពិសេស ប្រទេសក្នុងសហគមន៍អឺរុប (EU) ចិន អូស្រ្តាលី សហរដ្ឋអាមេរិច និង ទីផ្សេងៗទៀត» ។ នេះបើយោងតាម CRF។

ក្រុមហ៊ុន មានផែនការនាំចេញសរុប ៤៥,០០០តោន ក្នុង ឆ្នាំ ២០២៤ នេះ ដែរ៣០% ជាអង្ករអង្ករសរីរាង្គ និង ៧០% ជាអង្ករល្អប្រណិត។

បើតាមCRF​​បង្ហាញ​ថាមករា-មេសា ២០២៤ ក្រុមហ៊ុននាំចេញជាង ១៥,០០០ តោន កំណើនជាង ៥០% ធៀបរយះពេលដូចគ្នា នៃ ឆ្នាំ ២០២៣ ។

ក្នុង​ឆ្នាំ​២០២៣កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​សរុប​ ៦៥៦ ៣២៣​តោន កើន​ឡើង​៣​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០២២ ចំណែក​ទឹក​ប្រាក់​ប្រមូល​បាន​មាន​ចំនួន ៤៦៦​លាន​ដុល្លារ កើន​ឡើង ១៣​ភាគ​រយ​។ អង្ករ​កម្ពុជា​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​គោល​ដៅ​ចំនួន ៦១​ប្រទេស​/ដែនដី​ តាម​រយៈ​ក្រុម​ហ៊ុន​នាំ​ចេញ​​ចំនួន ៦៣​។

ផ្អែក​តាម CRFការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន និង​តំបន់​រដ្ឋបាល​ស្វយ័ត​ហុង​កុង មាន​បរិមាណ ២១២ ៧៥៦​តោន គិត​ជា​ប្រាក់១៣៨​លាន​ដុល្លារ,​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​(២៦​ប្រទេស)ចំនួន ២៦៤​ ៦៨៣​តោន ស្មើ​នឹង​ ១៩១​លាន​ដុល្លារ, ប្រទេស​សមាជិក​អាស៊ាន​(៧ ប្រទេស) ៩៣ ៣៧៦​តោន ស្មើ​នឹង​ ៦២​លាន​ដុល្លារ និង​ទៅ​គោល​ដៅ​ផ្សេង​ទៀត​នៅ​​អាហ្វ្រិក ​មជ្ឈឹម​បូព៌ា​(២៦ ប្រទេស)បាន​ចំនួន ៨៥៥០៨​តោន ស្មើ​ទឹក​ប្រាក់ ៧៦​លាន​ដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទី មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៥៦ នាទី មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៤ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

ព័ត៌មានជាតិ៤ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

Sokha Hotels

ព័ត៌មានពេញនិយម