សេដ្ឋកិច្ច
CRF បន្តសហការណ៍ជាមួយដៃគូ និងក្រុមហ៊ុនធំៗ ប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) លោកឧកញ៉ា ឡាយ ឈុនហួរ បានអះអាងថា ដើម្បីបន្តដោះស្រាយបញ្ហាតម្លៃស្រូវជូនប្រជាកសិករក្នុងរដូវប្រមូលផលនេះ សហព័ន្ធស្រូវអង្ករកម្ពុជាបន្តសហការណ៍ជាមួយបណ្តាសមាជិកដែលជាដៃគូរទាំងអស់ ព្រមទាំងក្រុមហ៊ុននាំចេញធំៗផ្សេងៗ ដើម្បីប្រមូលទិញស្រូវទាំងអស់ពីកសិករក្នុងតម្លៃសមរម្យណាមួយ។

នៅថ្ងៃទី១១ ខែវិច្ឆិកា នេះ លោកឧកញ៉ា ឡាយ បានលើកឡើងថា បញ្ហាស្រូវធ្លាក់ថ្លៃ យើងឃើញថាបណ្តាប្រទេសស្ទើរតែទាំងអស់នៅតំបន់អាស៊ីបាននិងកំពុងជួបបញ្ហានេះយ៉ាងខ្លាំង។ ក្នុងនោះ រាជរដ្ឋាភិបាលនៃប្រទេសផ្សេងៗបានចេញមុខជួយអន្តរាគមន៍ ហើយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក៏បានដុតដៃដុតជើងដើម្បីធ្វើការទម្លាក់ទុនទៅឱ្យរោងម៉ាស៊ីនកិនស្រូវភាគច្រើនដែលបានសហការគ្នាជាមួយនឹងក្រសួង ដើម្បីធ្វើការប្រមូលទិញស្រូវពីប្រជាកសិករទាំងអស់ឱ្យបានទាន់ពេលវេលាស្ថិតក្នុងតម្លៃដែលសមរម្យមួយ។
លោកឧកញ៉ា បានអះអាងថា «ដូច្នេះហើយតួនាទីរបស់សហព័ន្ធស្រូវអង្ករកម្ពុជា គឺប្រមូលសមាជិកទាំងអស់ ជាពិសេសសមាជិកអ្នកនាំចេញ និងក្រុមហ៊ុនធំៗផ្សេងទៀតដើម្បីប្រមូលទិញស្រូវទាំងអស់ពីកសិករនៅក្នុងតម្លៃសមរម្យណាមួយ»។

ប្រធានសហព័ន្ធរូបនេះ ក៏បានបន្ថែមដែរថា ជាក់ស្តែង ដូចជាផ្ការំដួលនេះ យើងព្យាយាមទិញស្រូវពីស្រែក្នុងរង្វង់ពី ៩៧០៛ រហូតមកដល់តម្លៃ ១០២០៛ សម្រាប់ស្រូវគុណភាពល្អលេខមួយ។ ការងារនេះ សហព័ន្ធ បានធ្វើការសហការគ្នាជាមួយក្រសួងកសិកម្ម ក្រសួងសេដ្ឋកិច្ច និងធនាគារអភិវឌ្ឍន៍ជនបទ ARDB ជាដើម។

សូមបញ្ជាក់ថា ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវនារដូវប្រមូលផលក្នុងខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញមូលនិធិចំនួន ៤០ លានដុល្លារអាមេរិក បន្ថែមទៀត ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈធនាគារ ARDB សម្រាប់ផ្តល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូ ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីប្រជាកសិករ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


