សេដ្ឋកិច្ច
សហព័ន្ធស្រូវអង្ករ ទទួលបានជោគជ័យក្នុងការប្រមូលទិញស្រូវផ្ការំដួលពីកសិករ ក្រោយរដ្ឋាភិបាលទម្លាក់ទុន ៤០ លានដុល្លារ
ទាក់ទងទៅនឹងការប្រមូលទិញស្រូវពីកសិករ លោកឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យ «កម្ពុជាថ្មី» ដឹងនៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា នេះថា ការប្រមូលទិញស្រូវនូវប្រភេទផ្ការំដួលក្នុងរដូវប្រមូលផលនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏ដូចជាបណ្តាសមាជិកទាំងអស់ទទួលបានជោគជ័យជាផ្លែផ្កាច្រើន តាមរយៈទុនអន្តរាគមន៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ (ARDB) នេះ។

លោកឧកញ៉ា ឡាយ ឈុនហួ បានមានប្រសាសន៍ថា ក្រោយទទួលបានទុនអន្តរាគមន៍ បណ្តាសមាជិករោងម៉ាស៊ីនកិនស្រូវទាំងអស់របស់សហព័ន្ធ បានសម្រុកប្រមូលទិញស្រូវប្រភេទផ្ការំដួលពីប្រជាកសិករក្នុងរដូវប្រមូលផល ហើយយ៉ាងយូរ ៤ ទៅ ៥ ថ្ងៃទៀតប៉ុណ្ណោះការប្រមូលទិញស្រូវនឹងអស់ហើយ។
លោកឧកញ៉ាបន្ថែមថា ក្នុងរយៈពេលនេះ សហព័ន្ធ ក៏ដូចជាបណ្តារោងម៉ាស៊ីនកិនស្រូវនានាមិនមានជួបនូវបញ្ហាប្រឈមអ្វីនោះទេ ដោយរោងម៉ាស៊ីនទាំងអស់នៅតែបន្តការប្រមូលទិញស្រូវពីកសិករជាធម្មតា។

«ប៉ុន្តែបន្ទាប់ចប់ពីរដូវប្រមូលផលផ្ការំដួលនេះ ឃ្លាំងរបស់រោងម៉ាស៊ីននីមួយៗ អាចនឹងពេញច្រើន ដូច្នេះជាជំហានបន្ទាប់ គឺត្រូវស្វែងរកទីផ្សារបញ្ចេញផ្ការំដួលនេះសិន ព្រោះក្នុងរយៈពេលយ៉ាងយូរ ១០ថ្ងៃ ទៅមុខទៀត ប្រជាពលរដ្ឋអាចនឹងមានការប្រមូលផលច្រើន ដូចជាស្រូវប្រភេទនាងខុន ហើយនិងស្រូវធ្ងន់ប្រភេទមួយចំនួនផ្សេងទៀតគួបផ្សំជាមួយស្រូវ 54-51 និងប្រភេទស្រូវស្រងែ ជាដើមនោះ នឹងចាប់ផ្តើមដល់ចាប់ផ្តើមពីដើមខែធ្នូ តទៅ»។ លោកឧកញ៉ា ឡាយ ឈុនហួ បន្ថែមបែបនេះ។

ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវនារដូវប្រមូលផលក្នុងខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពូជា បានសម្រេចបញ្ចេញមូលនិធិចំនួន ៤០ លានដុល្លារអាមេរិក បន្ថែមទៀត ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈធនាគារ ARDB សម្រាប់ផ្តល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូ ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីប្រជាកសិករ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


