សេដ្ឋកិច្ច
រោងម៉ាស៊ីនកិនស្រូវជាង ៣០ បាននិងកំពុងទិញស្រូវពីកសិករប្រចាំថ្ងៃ
លោក ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ដឹងថា បច្ចុប្បន្ន រោងម៉ាស៊ីនកិនស្រូវជាង ៣០ ដែលបានសហការជាមួយក្រសួងកសិកម្ម និងប្រើប្រាស់នូវកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល បាននិងកំពុងប្រមូលទិញស្រូវពីកសិករប្រចាំថ្ងៃ ដោយជាមធ្យមក្នុងរង្វង់ ១ ម៉ឺន ៥ ពាន់តោន។

បើតាមការឱ្យដឹងពី លោក ឧកញ៉ា ឡាយ ឈុនហួ នាពេលបច្ចុប្បន្ននេះ រោងម៉ាស៊ីនកិនស្រូវដែលបានសហការគ្នាជាមួយនឹងក្រសួងកសិកម្ម ធនគារអភិវឌ្ឍន៍ជនបទ (ARDB) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រើប្រាស់នូវកម្ចីជាទុនអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាល មានចំនួនប្រមាណ ៣១ ទៅ ៣២ រោងម៉ាស៊ីនកិនស្រូវ ដើម្បីជួយប្រមូលទិញស្រូវពីប្រជាកសិករនៅក្នុងរដូវប្រមូលផលក្នុងតម្លៃមួយសមរម្យតាមដែលអាចធ្វើទៅបាន។
ក្នុងនោះដែរ រោងម៉ាស៊ីនកិនស្រូវដែលជាសមាជិកទាំងអស់នេះ ជាមធ្យមក្នុងមួយថ្ងៃ គឺប្រមូលទិញស្រូវក្នុងរង្វង់ ១ ម៉ឺន ៥ ពាន់តោន ពីប្រជាកសិករ។

លោកឧកញ៉ា ក៏បានបញ្ជាក់ដែរថា ក្រៅពីរោងម៉ាស៊ីនកិនស្រូវធំៗដែលបានប្រើប្រាស់ទុនរបស់រាជរដ្ឋាភិបាល ក៏នៅមានរោងម៉ាស៊ីនកិនស្រូវផ្សេងៗជាច្រើនដទៃទៀតក៏បានជួយប្រមូលទិញស្រូវពីកសិករផងដែរទៅតាមលទ្ធភាពរៀងៗខ្លួនតាមដែលធ្វើទៅបាន។
ជាក់ស្តែងសរុបទាំងអស់នូវរោងម៉ាស៊ីនទាំងខ្នាតតូច និងខ្នាតធំ មានប្រមាណជាង ២០០ រោងម៉ាស៊ីនកិនស្រូវដែលបានទិញស្រូវជាប្រចាំថ្ងៃពីកសិករ។ មានន័យថា រោងម៉ាស៊ីនកិនទាំងអស់នៅទូទាំងប្រទេស គឺនៅជាប់ជាមួយប្រជាកសិករជាប់ជានិច្ច។

កន្លងមកប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ ក៏បានអះអាងដែរថា ដើម្បីបន្តដោះស្រាយបញ្ហាតម្លៃស្រូវជូនប្រជាកសិករក្នុងរដូវប្រមូលផល សហព័ន្ធស្រូវអង្ករកម្ពុជានិងបន្តសហការណ៍ជាមួយបណ្តាសមាជិកដែលជាដៃគូរទាំងអស់ ព្រមទាំងក្រុមហ៊ុននាំចេញធំៗផ្សេងៗ ដើម្បីប្រមូលទិញស្រូវទាំងអស់ពីកសិករក្នុងតម្លៃសមរម្យណាមួយ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


