សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង ២០០ លានដុល្លារ ពីការនាំចេញអង្ករ នាត្រីមាសទី១
នៅក្នុងរយៈពេល ៣ ខែ ២០២៦ កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួនជាង ៣៦១ ពាន់តោន កើនពី ២១១ ពាន់តោន នៅឆ្នាំ ២០២៥ គិតជាទឹកប្រាក់ជាង ២០៧ លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។

ទិន្នន័យរបស់ CRF បង្ហាញថា នៅក្នុងរយៈពេល៣ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៦១ ៥៧៨ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៨ ក្រុមហ៊ុនទៅកាន់គោលដៅ ៥៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣១ ប្រទេស បានបរិមាណអង្ករ ៩៨ ០៧៥ តោន គិតជាទឹកប្រាក់ ៦៨.១៦ លានដុល្លារ ទៅកាន់ប្រទេសសមាជិកអាស៊ានបានចំនួន ១៤៥ ៧៧១ តោន គិតជាទឹកប្រាក់ចំនួន ៥៦.៣៥ លានដុល្លារ ទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វ័យ័តចំនួន ៨៦ ២១៥ តោន គិតជាទឹកប្រាក់ ៥៦.៣៨ លានដុល្លារ និងគោលដៅ ១៨ ប្រទេសផ្សេងទៀត អាហ្វ្រិក មជ្ឈឹមបូព៌ាបានបរិមាណ ២៨ ៥១៧ តោន គិតជាទឹកប្រាក់ ២៦.៦៥ លានដុល្លារ។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ឱ្យដឹងថា ចំពោះប្រភេទអង្ករបាននាំចេញអង្ករក្រអូបចំនួន ៦០.១២% ប្រភេទអង្ករសគ្រាប់វែង ១៦.១៦% អង្ករចំហ៊ុយ ១.៥៥% អង្ករសរីរាង្គចំនួន ០.៨៨% និងអង្ករផ្សេងៗចំនួន ០.២%។
ទន្ទឹមនឹងនេះ កម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ០០០ ៦០០ តោន គិតជាទឹកប្រាក់បានប្រមាណជាង ៤៣៣ លានដុល្លារ។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងឆ្នាំ ២០២៥ កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួនជាង ៩៤ ម៉ឺនតោន (៩៤០ ៣២១ តោន) គិតជាទឹកប្រាក់ជាង ៦០០ លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


