សេដ្ឋកិច្ច
កសិដ្ឋានមួយ គ្រោងនឹងចំណាយដើមទុន ១០លានដុល្លារ ដើម្បីអភិវឌ្ឍពូជគោសាច់
កសិដ្ឋានមួយកន្លែង ស្ថិតនៅក្នុងខេត្តបាត់ដំបង មានគម្រោងនឹងចំណាយដើមទុន ១០លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីរៀបចំកសិដ្ឋានស្ដង់ដា អភិវឌ្ឍប្រភេទពូជគោសាច់ ដែលដើរប្រមូលទិញពីកសិករតាមតំបន់ផ្សេងៗ និងមួយចំណែកទៀត ទិញចូលមកពីប្រទេសជិតខាង យកមកចិញ្ចឹមសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារសាច់ ក្នុងស្រុកឱ្យកាន់តែសម្បូរបែប។

លោក ឆាយ ជំនូន តំណាងកសិដ្ឋានចិញ្ចឹមគោសាច់ RPRU បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា កសិដ្ឋានរបស់លោក គ្រោងនឹងចំណាយដើមទុនប្រមាណ ១០លានដុល្លារ ដើម្បីរៀបចំកសិដ្ឋានមួយកន្លែង ដើរប្រមូលទិញគោពីកសិករពីតំបន់ផ្សេងៗ មកចិញ្ចឹមក្នុងកសិដ្ឋានផ្ទាល់ និងសម្រាប់ផលិតសាច់លក់ចេញទៅកាន់ទីផ្សារក្នុងស្រុក។ លោក បន្តថា កសិដ្ឋានចិញ្ចឹមគោសាច់នេះ ក៏គ្រោងរៀបចំថ្មីបន្ថែមទៀត ក្នុងការអភិវឌ្ឍប្រភេទពូជគោដែលទិញពីប្រទេសជិតខាង ដើម្បីបង្កាត់ពូជគោទាំងនេះ ឱ្យកាន់តែសម្បូរបែបក្នុងស្រុក ផងដែរ។

លោក ឆាយ ជំនូន បានបន្ថែមទៀតថា សម្រាប់ទៅថ្ងៃអនាគត កសិដ្ឋានរបស់លោក ក៏គ្រោងនឹងរៀបចំបន្ថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងនោះមានដូចជា៖ ម៉ាស៊ីនផលិតចំណីគោ ចំការស្មៅគោ នឹងគ្រោងស្នើសុំទៅខាងសាលាស្រុក ដើម្បីធ្វើច្បាប់បើកកន្លែងសត្តឃាត ដែលមានស្ដង់ដាមួយ នៅក្នុងកសិដ្ឋានផ្ទាល់ ងាយស្រួលក្នុងការផលិតសាច់ សម្រាប់លក់ចេញទៅកាន់ទីផ្សារ។

ក្រៅពីនេះ លោក ក៏បានបញ្ជាក់ច្បាស់ៗ ថា កសិដ្ឋានរបស់លោក មានគោលដៅមួយទៀតនោះ គឺការទិញគោពីប្រជាកសិករនៅក្នុងខេត្តបាត់ដំបង និងខេត្តជិតៗគ្នា ចូលកសិដ្ឋានឱ្យប្រមាណ ១,០០០០ ក្បាល ក្នុងមួយឆ្នាំ តាមលទ្ធភាពដែលអាចធ្វើទៅបាន។

លោក ឆាយ ជំនូន បន្ថែមថា ចំពោះបញ្ហាដែលជាឧបសគ្គវិញនោះ កសិដ្ឋានរបស់លោក កំពុងតែត្រូវការធនធានមនុស្ស និងអ្នកជំនាញបច្ចេកទេស ផ្នែកបង្កាត់ពូជគោ និងថែទាំគោ ជាច្រើននាក់ទៀត ទើបអាចដំណើរការគម្រោងនៃការបង្កាត់ពូជគោ ដែលនឹងត្រូវទិញចូលមកពីប្រទេសជិតខាង តាមផែនការគ្រោងទុក។
សម្រាប់តម្លៃទិញចូលវិញ លោក ឆាយ ជំនូន បានប្រាប់ឱ្យដឹងថា ការប្រមូលទិញគោ ពីប្រជាកសិករ គិតទៅតាមគីឡូរបស់គោមួយក្បាលៗ ដោយក្នុងតម្លៃ ១គីឡូក្រាម ស្មើនឹង ៨,០០០ ពាន់រៀល ទៅ ៩,០០០ ពាន់រៀល ក្នុងមួយគីឡូកា្រម នេះមិនកំណត់ទៅលើ ប្រភេទពូជគោ ឬផែនរបស់គោ នោះឡើយ។

គួរបញ្ជាក់ដែរថា កសិដ្ឋានចិញ្ចឹមគោសាច់ RPRU ជាកសិដ្ឋានថ្មីមួយដែលបង្កើតឡើងកាលពីឆ្នាំ ២០២៣ ដែលពេលបច្ចុប្បន្ននេះ កសិដ្ឋានបានចំណាយដើមទុនអស់ជិតប្រមាណជាង ៦ លានដុល្លារ ដើម្បីបើកដំណើរការកសិដ្ឋាន និងបានប្រមូលទិញគោពីកសិករជាង ១,៦០០ ក្បាល រួចមកហើយ។ កសិដ្ឋានចិញ្ចឹមគោសាច់ RPRU មានទីតាំងស្ថិតនៅភូមិ ព្រៃផ្ដៅ ឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង៕
អត្ថបទ ៖ សួស សិត



-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


