ព័ត៌មានជាតិ
ប្រធានសហគមន៍ត្រុំស្រុកកងមាស ចង់ឲ្យពលរដ្ឋក្នុងនិងក្រៅប្រទេស ជួយគាំទ្រផលិតស្នាដៃខ្មែរ
ប្រធានសហគមន៍ត្រុំក្នុងស្រុកកងមាស ខេត្តកំពង់ចាម ចង់ឲ្យពលរដ្ឋក្នុងនិងក្រៅប្រទេសជួយគាំទ្រផលិតស្នាដៃខ្មែរ ដេីម្បីរក្សាវប្បធម៍ប្រពៃណីផង និងជួយបង្កេីមប្រាក់ចំណូលរបស់អ្នកភូមិនៅតំបន់នេះឲ្យកាន់ល្អប្រសេីរផង។

សហគមន៍ត្រុំអង្គរ ត្រូវបានបង្កេីតឡេីងដេីម្បីអភិរក្សជំនាញផលិតត្រុំជាលក្ខណៈប្រពៃណីរបស់អ្នកស្រុក ខណៈដំណាំត្រុំសព្វថ្ងៃមិនសូវមានអ្នកដាំឡេីយ។
បេីតាមការបញ្ជាក់ លោកស្រី ធុច សោភ័ណ្ឌ ជាប្រធានសហគមន៍ត្រុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា ចំការត្រុំនៅក្នុងឃុំអង្គរបាន មានអ្នកដាំដុះតែ ២ ទៅ ៣ គ្រួសារតែប៉ុណ្ណោះ ដោយសារផលិតផលត្រុំមិនមានទីផ្សារ។
លោកស្រីបន្ថែមទៀតថា ផលិតត្រុំគេយកទៅច្នៃធ្វេីធម្មជាតិ ដេីម្បីជ្រលក់ជាមួយសសៃរសូត្រនិងអំបោះ ដែលអ្នកភូមិយកទៅត្បាញ់ជាក្រមា។


ប្រធានសហគមន៍ត្រុំអង្គរបាន លោកស្រី ធុច សោភ័ណ្ឌ អំពាវនាវចង់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេស និងក្រៅប្រទេស ជួយគាំទ្រផលិតផលខ្មែរស្នាដៃកូនខ្មែរផង ពោលគឺចូលរួមចំណែកលេីកស្ទួយកំរិតអាជីវភាពអ្នកមួយនេះឲ្យកាន់តែធូធារផង និងចូលរួមអភិរក្សថែរក្សាវប្បធម៍ប្រពៃណីខ្មែរផង។
សហគមន៍ត្រុំអង្គរបាននេះ មានទីតាំងស្ថិតក្នុងភូមិទី ៧ ឃុំអង្គរបាន ស្រុកកងមាស ដែលសព្វថ្ងៃសហគមន៍មួយផលិតត្រុំផង និងធ្វេីតម្បាញ់ក្រមា ដោយចងក្រងអ្នកភូមិជាក្រុម ដេីម្បីជួយបង្កេីនប្រាក់ចំណូលដល់អ្នកភូមិ និងជួយថែរក្សាប្រពៃណីខ្មែរឲ្យកូនចៅជំនាន់ក្រោយស្គាល់ផង៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


