សេដ្ឋកិច្ច
រោងចក្រផលិតទឹកស្អាតបាក់ខែង ចាយថវិកា ៦៦០ លានដុល្លារ
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង ជំហានទី ២ និងបើកការដ្ឋានសាងសង់ ជំហានទី ៣» នៅថ្ងៃទី ២៥ ខែមិថុនាថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែងទាំង ៣ ជំហាន គ្រោងចំណាយថវិកាសរុបចំនួនប្រមាណ ៦៦០ លាន ដុល្លារអាម៉េរិក។

ថវិកាទាំង ៦៦០ លានដុល្លារ មានឥណទានសម្បទានពី AFD ចំនួន ៤១០ លាន ដុល្លារ, ឥណទានសម្បទានពីធនាគារវិនិយោគអឺរ៉ុប (EIB) ចំនួន ១០០ លានដុល្លារ, ហិរញ្ញប្បទានឥតំណងពីសហគមន៍អឺរ៉ុប (EU) ចំនួន ២៦ លានដុល្លារអាម៉េរិក និងថវិកាបដិភាគពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ១២៤ លានដុល្លារអាម៉េរិក។
បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចផលិតទឹកស្អាតបានចំនួនប្រមាណ ៩៨ ម៉ឺន ២ ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលអាចបំពេញតម្រូវការនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

បន្ទាប់ពីគម្រោងទី ៣ បញ្ចប់នៅឆ្នាំ ២០២៧ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នឹងមានសមត្ថភាពផលិតទឹកស្អាត បានចំនួន ប្រមាណ ១៩ ម៉ឺន ៥ ពាន់ម៉ែត្រគូប បន្ថែមទៀត ក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ទឹកស្អាតប្រចាំថ្ងៃ។ គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ នឹងគ្រោងប្រើថវិកាសរុបចំនួន២៥៧លានដុល្លារ។
លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ «នៅក្នុងឆ្នាំ២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានផលិតទឹកស្អាតប្រមាណ ២៧៩ លាន ម៉ែត្រគូប ស្មើនឹង ៦០% នៃផលិតផលទឹកស្អាតសរុបនៅទូទាំងប្រទេស។ គ្រួសារដែលបានភ្ជាប់បណ្តាញទឹកស្អាតប្រើប្រាស់ផ្ទាល់ពីរដ្ឋាករទឹករដ្ឋទាំងអស់មានចំនួន ៦០៧.២៧៣ គ្រួសារ ស្មើនឹង ៤៦% នៃចំនួនគ្រួសារសរុបនៅ ទូទាំងប្រទេស»៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


