សេដ្ឋកិច្ច
គម្រោងសាងសង់រោងចក្រទឹកស្អាតបាក់ខែង ដំណាក់កាលទី៣ សម្រេចបានជាង ៧០% គ្រោងបញ្ចប់នៅឆ្នាំក្រោយ
គម្រោងសាងសង់រោងចក្រទឹកស្អាតបាក់ខែង ដំណាក់កាលទី៣សម្រេចការសាងសង់បានប្រមាណ ៧២% និងគ្រោងបញ្ចប់ការសាងសង់នៅត្រីមាសទី២ ឆ្នាំ២០២៧ ដើម្បីពង្រឹងការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ និងតំបន់ជុំវិញ ស្របតាមតម្រូវការ ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅថ្ងៃទី ១៥ ឧសភា ២០២៦ បានដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់រោងចក្រទឹកស្អាតបាក់ខែង ដំណាក់កាលទី៣ ដែលជារោងចក្រប្រព្រឹត្តកម្មទឹកស្អាតធំជាងគេបំផុតរបស់កម្ពុជា។
លោក ហែម វណ្ណឌី បានប្រាប់ឱ្យដឹងថា ក្រោយបញ្ចប់ការសាងសង់ដំណាក់កាលទី៣ រោងចក្រទឹកស្អាតបាត់ខែង នឹងបង្កើន សមត្ថភាពផលិតទឹកស្អាតចំនួន ១៩៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែមទៀត ដែលនឹងធ្វើឱ្យសមត្ថភាពផលិតសរុបរបស់រោងចក្របាក់ខែងកើនដល់ ៥៨៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងបង្កើនសមត្ថភាពផលិតសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដល់ ១,២ លានម៉ែត្រគូប ក្នុងមួយថ្ងៃ៕





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


