ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីរំពឹងវិនិយោគិនបរទេសចាប់ផ្ដើមគម្រោងនៅរដ្ឋធានីថ្មី ក្រោយប្រធានាធិបតីថ្មីចូលកាន់អំណាច
រដ្ឋមន្ត្រីក្រសួងវិនិយោគរបស់ឥណ្ឌណេស៊ី លោក Bahlil Lahadalia បានឱ្យដឹងថា វិនិយោគិនបរទេសទំនងនឹងចាប់ផ្តើមសាងសង់គម្រោងផ្សេងៗរបស់ពួកគេនៅទីក្រុង នូសានតារ៉ា ដែលជារដ្ឋធានីថ្មីរបស់ប្រទេស ក្រោយប្រធានាធិបតីថ្មីចូលកាន់អំណាចចាប់ពីខែតុលាទៅ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

លោក Bahlil បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សាកាតា កាលពីថ្ងៃចន្ទថា៖ «ខ្ញុំគិតថា [វិនិយោគិនបរទេសសម្រាប់ក្រុងនូសានតារ៉ា] នឹងចាប់ផ្តើមការសាងសង់ចាប់ពីខែតុលាតទៅ»។
គួរគូសបញ្ជាក់ថា ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី លោក Prabowo Subianto នឹងស្បថចូលកាន់ដំណែងចាប់ពីថ្ងៃទី ២០ ខែតុលា តទៅ ដោយស្នងពីលោកប្រធានាធិបតី ចូកូ វីដូដូ ដែលផ្ដួចផ្ដើមផ្លាស់ប្ដូររដ្ឋធានី ពីទីក្រុងហ្សាកាតា ទៅសង់ក្រុងថ្មីកណ្ដាលព្រៃ នូសានតារ៉ា ក្នុងខេត្តកាលីម៉ាន់តាន់ខាងកើត នៃកោះបរនេអូ ដោយត្រូវចំណាយប្រាក់ប្រមាណ ៣៣ ប៊ីលានដុល្លារ។ លោក វីដូដូ បានចាប់ផ្ដើមធ្វើការនៅទីក្រុងថ្មីដដែល កាលពីថ្ងៃចន្ទកន្លងទៅ ទោះបីការសាងសង់ធំៗមិនទាន់បញ្ចប់ហើយក៏ដោយ។

បើតាម Jakarta Globe រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រដ្ឋធានីថ្មី ដោយគម្រោងមួយចំនួនបានដាក់ឱ្យដំណើរការរួចហើយ ទោះបីជាភាគច្រើនជារបស់វិនិយោគិនក្នុងស្រុកក៏ដោយ។ លោក Bahlil ក៏បានប្រាប់សារព័ត៌មានថា គម្រោងរបស់វិនិយោគិនបរទេស នឹងចាប់ផ្តើមសាងសង់នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ត្រូវបានដាក់មូលដ្ឋានត្រូវបានដាក់ឱ្យដំណើរការ។
រដ្ឋមន្រ្តីដដែលបានអះអាងថា វិនិយោគិនបរទេសដែលចាប់អារម្មណ៍វិនិយោគនៅក្រុងនូសានតារ៉ា មកពីអឺរ៉ុប អាស៊ី ក៏ដូចជាអាស៊ាន។ យ៉ាងណាមិញ លោកមិនបានបង្ហើបឱ្យលម្អិតថា វិនិយោគិនទាំងនោះមកពីប្រទេសណា ឬឈ្មោះរបស់ពួកគេនោះទេ។
គួរគូសបញ្ជាក់ថា កន្លងមកមានការរិះគន់ផ្សេងៗពាក់ព័ន្ធនឹងការកសាងទីក្រុងថ្មី រួមទាំងការបំផ្លិចបំផ្លាញជីវចម្រុះរបស់កោះបរនេអូ។ ដោយសារតែការសាងសង់យឺតយ៉ាវ ក៏ដូចជាសន្ទុះវិនិយោគខ្សោយ ទើបបណ្ដាលឱ្យមានការព្រួយបារម្ភថា វិនិយោគិនបរទេសតិចណាស់ដែលនឹងចាប់អារម្មណ៍លើការបោះទុនរបស់ខ្លួន ហើយសេដ្ឋកិច្ចនឹងនៅតែផ្ដុំក្នុងក្រុងហ្សាកាតា៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


