ព័ត៌មានអន្ដរជាតិ
Hyundai គ្រោងបោះទុន ២៨ លានដុល្លារ ដើម្បីដាក់រោងចក្រដំឡើងរថយន្តអគ្គិសនីនៅថៃ
ក្រុមប្រឹក្សាវិនិយោគថៃ (BOI) បានឱ្យដឹងនៅថ្ងៃថ្ងៃពុធនេះថា ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai Motor Company នឹងវិនិយោគ ១ ប៊ីលានបាត (២៨ លានដុល្លារ) ដើម្បីដាក់រោងចក្រដំឡើងរថយន្តអគ្គិសនី និងអាគុយរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

BOI បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា Hyundai គ្រោងដាក់ទីតាំងរោងចក្រនៅភាគអាគ្នេយ៍នៃទីក្រុងបាងកក ដោយនឹងចាប់ផ្តើមផលិតកម្មនៅឆ្នាំ ២០២៦។
អគ្គលេខាធិការ BOI លោក Narit Therdsteerasukdi បាននិយាយថា៖ «ខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំដែលមានស្រាប់របស់ថៃ នឹងអនុញ្ញាតឱ្យ Hyundai ទទួលបានប្រភពមិនតិចជាង១/៣នៃវត្ថុធាតុដើម និងគ្រឿងបន្លាស់ ដែលក្រុមហ៊ុនត្រូវការពីក្នុងប្រទេសថៃ ដូច្នេះវាជួយដល់ឧស្សាហកម្មក្នុងស្រុក»។

គួរបញ្ជាក់ថា វិស័យរថយន្តអគ្គិសនីរបស់ថៃ ដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្ន ត្រូវបានគ្របដណ្តប់ដោយក្រុមហ៊ុនផលិតរថយន្តចិន រួមទាំងក្រុមហ៊ុន BYD និង Great Wall Motors ដែលប្រើប្រាស់ប្រទេសនេះជាមូលដ្ឋានផលិតកម្ម សម្រាប់ការនាំចេញរថយន្តរបស់ខ្លួននៅទូទាំងអាស៊ីអាគ្នេយ៍។
ការបោះទុនរបស់Hyundai នៅថៃនាពេលនេះ ធ្វើឡើងចំពេលដែលការលក់រថយន្តអគ្គិសនី កំពុងកើនឡើងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលវាយលុកទីផ្សារដោយរក្រុមហ៊ុន BYD ដែលបង្កើនការប្រកួតប្រជែងយ៉ាងសស្រាក់សស្រាំចំពោះក្រុមហ៊ុនអន្តរជាតិជើងចាស់ប្រចាំតំបន់ផ្សេងៗទៀត។ យោងតាមក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research ប្រទេសថៃ ដែលជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតក្នុងតំបន់ រួមចំណែក ៥៥ ភាគរយ នៃការលក់រថយន្តអគ្គិសនី នៅអាស៊ីអាគ្នេយ៍ទាំងមូលក្នុងត្រីមាសទី១ ឆ្នាំនេះ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


