សេដ្ឋកិច្ច
មន្រ្តី៖ តំបន់អភិវឌ្ឍត្រីកោណ CLV ធ្វើឡើងក្នុងគោលដៅពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអះអាងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺជាបុព្វហេតុ ធ្វើឱ្យតំបន់ដែលដាច់ស្រយាល និងតំបន់ដែលអភិវឌ្ឍយឺត ទៅជាតំបន់ដែលអភិវឌ្ឍទាន់ពេលវេលា និងទាញយកនូវសក្ដានុពលរបស់ខ្លួន ដោយការតភ្ជាប់សេដ្ឋកិច្ច។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា លោកស្រី ចម និម្មលថា កិច្ចប្រជុំតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាមបានរៀបចំធ្វើឡើងចំនួន ១១ លើកមកហើយចាប់តាំងពីឆ្នាំ ១៩៩៩ ក្នុងនោះ គឺជាការតភ្ជាប់សេដ្ឋកិច្ច និងបង្កើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្មរបស់ត្រីភាគី។ ហើយថា ផលិតផលក្នុងស្រុកសរុបក្នុងខេត្តទាំង ៤ (ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី) របស់កម្ពុជា មានកំណើននាំឱ្យមានតុល្យភាព នៃការអភិវឌ្ឍ។
ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ (GDP) នៅក្នុងខេត្តទាំង ៤ ស្ថិតនៅក្នុងចន្លោះ ១៦៣០ ដុល្លារ នៅឆ្នាំ ២០២២ គឺជាមធ្យមភាគប្រហាក់ប្រហែលជាមួយប្រជាពលរដ្ឋនៅក្នុង ខេត្តផ្សេងៗទៀតនៅកម្ពុជា។

លោកស្រី ចម និម្មល មានប្រសាសន៍ថា៖ «ពីមុនជាតំបន់ដាច់ស្រយាល មិនមានការអភិវឌ្ឍ ឥឡូវ មានការតភ្ជាប់ ទើបធ្វើឱ្យកំណើនប្រជាជន និងផលិតផលនៃអាជីវកម្មក៏កើនឡើងដូចគ្នា»។
លោកស្រីបានចោទសួរថា៖« ចុះបើយើងដកខ្លួនមិនអភិវឌ្ឍ ទុកឱ្យនរណាអភិវឌ្ឍជំនួសយើងវិញនោះ កម្ពុជាមានឯករាជ្យរបស់ខ្លួន បូរណភាព និងម្ចាស់ការក្នុងការអភិវឌ្ឍដែនដីរបស់ខ្លួន ក្នុងនោះយើងបានចាយកញ្ចប់ថវិកាអភិវឌ្ឍភូមិ ឃុំ»។
បើតាមលោកស្រីរដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម គឺជាការបន្ថែមអត្ថប្រយោជន៍ និងទាញប្រសិទ្ធភាពនៃការតភ្ជាប់គ្នា។

លោកស្រីបន្ថែមថា៖ «កាលដែលយើងចូលក្នុងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ត្រីកោណទិសដៅគឺមានន័យថា ជាភាពប្រទាក់ក្រឡានៃការកសាងនូវគម្រោង ឥឡូវយើងស្រមៃថា ប្រជាពលរដ្ឋលោកតាំងលំនៅឋាននៅកន្លែងមួយនៅខាងយើង ហើយនៅផ្នែកប្រទេសភាគីទាំងសងខាង ហើយបើយើងមានបំណងថា ធ្វើផ្លូវដើម្បីតភ្ជាប់ឱ្យប្រជាពលរដ្ឋដោះដូរទំនិញ ឬឆ្លងកាត់ទៅព្យាបាល ឬសេវាផ្សេងៗ យើងធ្វើផ្លូវតែខាងយើង ពីព្រោះយើងអត់បានទៅចែកជាមួយអ្នកជិតខាងទេ ហើយអ្នកជិតខាងក៏គេធ្វើផ្លូវតែគេ»។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៅក្នុងឆមាសទី០១ ឆ្នាំ ២០២៤ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសវៀតណាមសម្រេចបានទឹកប្រាក់ជាង ២,០២ ពាន់លានដុល្លារ មានការកើនឡើង ៤១,៨ ភាគរយ ដែលមានទឹកប្រាក់ ១,៤២ ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
ក្នុងនោះការនាំចូលរបស់វៀតណាមមកកម្ពុជាក៏មានទំហំទឹកប្រាក់ប្រដំប្រសងគ្នាប្រមាណ ២,០២ ពាន់លានដុល្លារ មានកំណើនជិត ៨ ភាគរយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


