ព័ត៌មានជាតិ
កម្លាំងសប្បុរជនកម្ពុជា រួមចំណែករុញឱ្យលេចចេញរូបរាងផ្លូវក្រវាត់ព្រំដែនជាបណ្តើរៗ
មួយប៉ព្រិចភ្នែក ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា បានលេចចេញជារូបរាងបណ្តើរៗហើយ បន្ទាប់ពីរាជរដ្ឋាភិបាលផ្តល់ការអនុញ្ញាត ឱ្យក្រុមវិស្វករជំនាញ ចល័តគ្រឿងចក្រចូលទៅតាមគោលដៅដើម្បីបើកការដ្ឋាន កាលពីខែ វិច្ឆិកា ឆ្នាំ ២០២៤។

រយៈពេលប្រមាណ៣ខែ មកនេះ ពោលគិតត្រឹមថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ កម្លាំងជំនាញនៃកងឯកភាពស្ថាបនាថ្នល់-ស្ពាន នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បាននិងកំពុងធ្វើការឈូសឆាយ លុបជ្រលងអូរ បន្ទាបចំណោតភ្នំរួម និងកសាងសំណង់សិល្បៈការ្យ។
ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានជួបឧបសគ្គជាច្រើនដូចជាការ ពុះហែកភ្នំ រាវរកគ្រាប់មីន -យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមគោលដៅការដ្ឋាន ផ្ទៀងផ្ទាត់ប្លង់ផែនទី ការបោះតម្រុយ និងឆ្លងកាត់អូរ ស្ទឹងជាដើម។ ទោះជាជួបឧបសគ្គយ៉ាងណា ការសាងសង់ផ្លូវក្រវាត់ព្រំដែនបានលេចចេញជារូបរាងបណ្តើរៗ និងសម្រេចបានលទ្ធផលជាច្រើន។

នាយឯក ហេង សុខដា យុទ្ធជនក្រុមការងារស្ថាបនាសំណង់ទទួលបន្ទុកខេត្តរតនគិរី មានប្រសាសន៍ថា អ្វីដែលជាឧបសគ្គនោះ ដំណាក់ទី១ ត្រូវហែកកាត់ភ្នំ ចំណោតខ្ពស់ទម្លាក់មកទាប និងកុំឱ្យមានប៉ះពាល់ថ្ម ហើយដំណាក់កាល ទី២ សម្រុតភ្នំបន្តរហូតទាបដែលអាចធ្វើចរាចរណ៍បាន១០០ %»។ លោកឱ្យដឹងថា៖«ការងារខ្ញុំខាងវត្ថុរារាំង និងពុះពារ ការហែកភ្នំ យើងមានផលវិបាកភ្នំខ្ពស់ៗច្រើនពិបាកខ្លាំង ព្រោះការងារឈូសឆាយនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយវៀតណាម»។
គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន និងផ្លូវតភ្ជាប់ចូលផ្លូវព្រំដែន មានប្រវែងផ្លូវសរុបប្រមាណ២៥០ គីឡូម៉ែត្រ ក្នុងនោះ ខេត្តមណ្ឌលគិរី ប្រវែងប្រមាណ១៤៧ គីឡូម៉ែត្រ និង ខេត្តរតនគិរី ប្រវែងប្រមាណ ១០២ គីឡូម៉ែត្រ។ ការកសាងនេះគ្រោងប្រើរយៈពេលប្រមាណ ៣០ខែ នឹងសម្រេចជាស្ថាពរក្នុងអំឡុង ខែឧសភា ឆ្នាំ២០២៧។


សមិទ្ធផលដែលសម្រេចបាននាពេលនេះ ដោយមានការចូលរួមពីប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដែលបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រប្រមាណ ២៧ លានដុល្លាអាមេរិក។ ការចូលរួមនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៤ បានសម្រេច «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន – FBID» និងបានអំពាវនាវដល់ពលរដ្ឋដែលមានទឹកចិត្តស្នេហាជាតិចង់ចូលរួមអភិវឌ្ឍព្រំដែន ចូលរួមថវិកាតាមគោលការណ៍ស្ម័គ្រចិត្ត។
សូមជម្រាបថា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្តោតលើកសាងផ្លូវក្រវាត់តាមព្រំដែន បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាផ្លូវការ ប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA)៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


