ព័ត៌មានជាតិ
ក្រោយដកខ្លួនពី CLV សម្តេចធិបតី បញ្ជាក់ជាថ្មីនឹងជំរុញការអភិវឌ្ឍទៅខេត្តជាប់ព្រំដែន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា ទោះបីជាកម្ពុជាបានដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV) ក៏ដោយ ប៉ុន្តែរដ្ឋបានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍនៅតាមព្រំដែនតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរុញប្រជាពលរដ្ឋទៅរស់នៅទីនោះ ដែលជាខឿនការព្រំដែនដ៏រឹងមាំ ជាជាងធ្វើរបងការពារ។

អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅខេត្តរតនគិរី នៅព្រឹកថ្ងៃទី ៧ ខែមិថុនានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយពីកម្ពុជាដកខ្លួនចេញពី CLV រដ្ឋបានជំរុញការអភិវឌ្ឍន៍ប្រទេសរបស់យើងទៅតាមព្រំដែន ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋមូលដ្ឋាន និងបង្កើនទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ សម្តេចថ្លែងថា៖« ពិតណាស់ទំនាក់ទំនងទ្វេភាគី ត្រីភាគីជាមួយប្រទេសជិតខាងយើងមិនចោលទេ គ្មានអ្នកណាបិទរបងទេ។ អ្នកចង់ឱ្យយើងធ្វើរបង ចាំបាច់ទៅធ្វើរបងធ្វើស្អី របងនៅលើពិភពលោកប្រទេសមួយធ្វើ ប៉ុន្តែបិទមនុស្សមិនជាប់ទេ ។ តែផ្ទុយទៅវិញគឺការអភិវឌ្ឍនៅតាមព្រំដែន អភិវឌ្ឍខេត្តព្រំដែនគឺជាយុទ្ធសាស្រ្តដែលល្អបំផុត នៅក្នុងការការពារបូរណភាពទឹកដី រយៈពេលវែង គឺយើងយកប្រជាពលរដ្ឋ យកការអភិវឌ្ឍនៅទីនោះ គឺជាអ្នកចាំដីឱ្យយើង ជាជាងដាក់ទ័ពចាំដី»។

បើតាមសម្តេចធិបតី៖«យើងគ្មានទ័ពទៅពង្រាយនៅតាមព្រំដែននរាប់ពាន់គីឡូទេ អញ្ចឹងមានតែការអភិវឌ្ឍន៍នៅតាមព្រំដែន រុញប្រជាពលរដ្ឋទៅរស់នៅ បើកច្រកសេដ្ឋកិច្ច ដើម្បីឱ្យមនុស្សទៅរស់នៅ ហើយទំនាក់ទំនងជាមួយប្រទេសជិតខាង និងគោរពគ្នាទៅវិញទៅមកជាមួយប្រជាជនប្រទេសជិតខាង នេះគឺជាគោលនយោបាយក្នុងការអភិវឌ្ឍ និងការពារទឹកដីរបស់យើងនៅតាមបណ្តោយព្រំដែន»។
គួរជម្រាបថា បន្ទាប់ពីកម្ពុជាបានដកខ្លួនពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម រដ្ឋបានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមក្រវាត់ព្រំដែន ដោយទទួលបានថវិកាពីសប្បុរសជនប្រមាណ ២៧ លានដុល្លារ។

បច្ចុប្បន្ននេះ កងឯកភាពស្ថាបនាថ្នល់-ស្ពាន របស់បញ្ជាការដ្ឋានវិស្វកម្ម កំពុងមមាញឹកលើការស្ថាបនាផ្លូវក្រវាត់ព្រំដែន ថ្វីត្បិតមានភ្លៀងធ្លាក់ជោគជាំនារដូវវស្សា ដែលបង្កជាផលរំខានខ្លះៗ ជាពិសេសនៅតាមការដ្ឋានសំណង់មុខទឹក ដែលតែងតែជួបបញ្ហាជំនន់ទឹកភ្លៀង ក៏ដូចជាផលលំបាកក្នុងការដឹកជញ្ជូន ដែលត្រូវឆ្លងកាត់ទឹកហូរ កាត់ព្រៃ និងជ្រលងភ្នំជាដើម ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


