ព័ត៌មានជាតិ
ផែក្រុងព្រះសីហនុរកចំណូលបានជិត២៨លានដុល្លារនៅក្នុងត្រីមាសទី២ឆ្នាំនេះ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បានរាយការណ៍អំពីការកើនឡើងនៃប្រាក់ចំណូលពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅដំណាច់ត្រីមាសទី២ឆ្នាំ២០២៤ ដោយមានកំណើនជាង២០ភាគរយ ឆ្លុះបញ្ចាំងអំពីកំណើននៃសកម្មភាពទំនិញទាំងចេញនិងចូលឆ្លងកាត់ផែ។

យោងតាមរបាយការណ៍របស់ កសស ដែលចេញផ្សាយដោយផ្សារមូលបត្រកម្ពុជាក្នុងត្រីមាសទី២ ឆ្នាំ២០២៤ នេះ កសស ទទួលបានប្រាក់ចំណូលសរុបចំនួនជាង១១៤,៥១៣ ពាន់លានរៀល(ឬ២៧,៨៦៥លានដុល្លារ) និងបានចំណេញសុទ្ធក្រោយបង់ ពន្ធក្នុងការិយបរិច្ឆេទចំនួន ៣៧,៧៩២ ពាន់លានរៀល (ឬជាង៩លានដុល្លារ)។ បើប្រៀបធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៣ ប្រាក់ ចំណូលកើនឡើងចំនួន ២២,៤៥០ពាន់លានរៀល (ឬ ៥,៤៦០លានរៀល) គឺស្មើនឹង ២៤,៣៩%។
លទ្ធផលនេះបណ្តាលមកពី បរិមាណកុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់ កសស មានការកើនឡើង ធ្វើអោយចំណេញសុទ្ធក្រោយបង់ពន្ធ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ ឃើញមានការកើនឡើងប្រមាណ ២៦.១៥% ស្មើនឹង ៧,៨៣៤ ពាន់លានរៀល ជាលទ្ធផលចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធ មានចំនួន ៤៤០.៦១ រៀល សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ នេះ។ ហើយក្នុងត្រីមាសទី២ ឆ្នាំ២០២៤ កុងតឺន័រដែលបានឆ្លងកាត់ កសស មានចំនួន ២៥៩.៦១៧ TEUS ពោលគឺ កើនចំនួន ៥៤.៣១០ TEUs ស្មើនឹង ២៦,៤៥% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៣ ។

លោកលូ គឹមឈន់ ប្រធានអគ្គនាយកនៃកសសបានមានប្រសាសន៍ ដោយសារតែមានការកើនឡើងនូវបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ កសស បានធ្វើការកែ សម្រួលផែច្រាំងថ្មី (សាងសង់ឆ្នាំ១៩៦៩ ប្រវែង ៣៥០ ម៉ែត្រ) ទៅជាចំណតផែកុងតឺន័រប្រវែង ២៥៣ ម៉ែត្រ ដើម្បីក្លាយជាចំណតកុងតឺន័រមួយបន្ថែមទៀត ដែលបច្ចុប្បន្នមានត្រឹមតែពីរចំណតប៉ុណ្ណោះ ហើយចំណតផែ កុងតឺន័រថ្មីនេះ គ្រោងនឹងដាក់ឱ្យប្រតិបត្តិការនៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។
លោកថាជាងនេះទៅទៀត កសស បាន នឹងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ផែកុងតឺន័រថ្មី (ជំហានទី១) ប្រវែង ៣៥០ ម៉ែត្រ និងមានជម្រៅទឹក ១៤.៥ ម៉ែត្រ ដែលបានបើកសម្ពោធការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ និងរួមបញ្ចូលទាំងការបំពាក់ គ្រឿងចក្រលើកដាក់កុងតឺន័រទំនើប ប្រភេទ QC ចំនួន ០៣ គ្រឿង និងប្រភេទ RTG ចំនួន ០៩ គ្រឿង រថលើកកុងតឺន័រទទេ (Empty Reach Stacker) ចំនួន ០២ គ្រឿង ក្បាលសណ្តោងកុងតឺន័រ ចំនួន ១៦ គ្រឿង និងប្រព័ន្ធ គ្រប់គ្រងចំណតផែកុងតឺន័រស្វ័យប្រវត្តិកម្ម ០១ កំភ្លេ។

«សម្រាប់ចំណតផែកុងតឺន័រថ្មីនេះ អាចអនុញ្ញាតឱ្យនាវាដឹកជញ្ជូនកុងតឺន័រធុនធំ ក្នុងតំបន់ចូលចតនៅ កសស បាន ដែលនឹងធ្វើឱ្យឧបសគ្គអំពីជម្រៅទឹកសម្រាប់កំពង់ផែត្រូវបានដោះស្រាយ ព្រមទាំងតម្លៃដឹកជញ្ជូនតាមសមុទ្រ (Ocean Freight Cost) មានតម្លៃប្រហាក់ប្រហែលបណ្តាប្រទេសជិតខាង និងក្នុងតំបន់ ដែលជាការរួមចំណែកដល់ការជួយសម្រួលផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា»។
លោកបានគូសបញ្ជាក់ទៀតថាតាមការរំពឹងទុកគម្រោងនេះនឹងគ្រោងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៧ ហើយសមត្ថភាពលើកដាក់កុងតឺន័រដល់ ១.២៥០.០០០ TEUs ក្នុង ១ឆ្នាំ ពេលដែលចំណតផែកុងតឺន័រនេះដាក់ឱ្យប្រតិបត្តិការនៅឆ្នាំ២០២៧ ខាងមុខ ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន