សេដ្ឋកិច្ច
រដ្ឋាភិបាលបានអនុម័តគម្រោងសាងសង់រោងចក្រ ផលិតសំបកកង់រថយន្តចំនួន២ មានទុនជាង ៦០០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្តចំនួន ២ ដែលមានទុនវិនិយោគប្រមាណជាង ៦៨៦ លានដុល្លារអាមេរិក ដែលជាឧស្សាហកម្មថ្មីដែលកំពុងតែទទួលការវិនិយោគជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

គម្រោងវិនិយោគរោងចក្រផលិតសំបកកង់រថយន្តទាំងពីរ ទី១ មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ក្នុងខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ៤៣០ លានដុល្លារ និងអាចបង្កើតការងារបាន ២.០០០ កន្លែង និងទី ២ គម្រោងវិនិយោគបង្កើតរោងចក្រ សំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត មានទុនវិនិយោគ ២៥៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥០០ កន្លែង។

លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាប្រាប់កម្ពុជាថ្មីថា ការបង្កើតរោងចក្រផលិតកង់រថយន្តបានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវទីផ្សារកៅស៊ូនៅកម្ពុជា។
លោកថា ការប្រមូលផលជ័រកៅស៊ូយកមកកែច្នៃបានគ្រប់គ្រាន់ ខណៈកម្ពុជាកំពុងមានកំណើនផ្ទៃដីចៀរជ័រកៅស៊ូ ដែលធ្វើឱ្យបរិមាណប្រមូលផលកើនឡើងជាងមុន។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូជាង ៤០ម៉ឺនហិកតា លាតសន្ធឹងនៅខេត្តចំនួន ១១ ក្នុងចំណោមនោះ មានដើមកៅស៊ូជិត ៨០ភាគរយ កំពុងផ្ដល់ផលសម្រាប់កែច្នៃផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារបរទេស។
បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនរោងចក្រផលិតសំបកកង់រថយន្តចំនួន ៣ រួមមាន៖ រោងចក្រ Cart Tire Co., Ltd នៅក្រុងបាវិត ខេត្តស្វាយរៀង ទុនវិនិយោគ ៣៥០លានដុល្លារអាមេរិក គ្រោងពង្រីក ២០០ លានដុល្លារបន្ថែមទៀត។
ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd ក្រោមទំហំទុន៣០០លានដុល្លារ នៅខេត្តព្រះសីហនុ។ ក្រុមហ៊ុន NEWBUSTAR (Cambodia) ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះទុនវិនិយោគ ១៣៨ លានដុល្លារកំពុងសាងសង់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


