សេដ្ឋកិច្ច
សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យតភ្ជាប់រោងចក្រកែច្នៃកៅស៊ូ ជាមួយសហគមន៍ផលិត ដើម្បីបង្កើនតម្លៃបន្ថែម
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៧ ឧសភា ២០២៦ បានជំរុញឱ្យក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម និងក្រសួងពាណិជ្ជកម្ម តភ្ជាប់រោងចក្រផលិតកែច្នៃ ជាមួយសហគមន៍ផលិតជ័រកៅស៊ូក្នុងស្រុក ដើម្បីបង្កើនតម្លៃបន្ថែម ដែលជាគោលដៅសំខាន់។

ថ្លែងនៅក្នុងពិធី ម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅថ្ងៃ ២៧ ឧសភានេះសម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ យើងបានតភ្ជាប់ខ្សែច្រវាក់សហគមន៍ផលិតជ័រកៅស៊ូក្នុងស្រុកជាមួយក្រុមហ៊ុនផលិតសំបកកង់រថយន្ត ដោយបានកាត់បន្ថយពឹងផ្អែកលើការនាំចូល។
សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មជាមួយវត្ថុធាតុដើមក្នុងស្រុកនេះ មិនសំដៅតែជ័រកៅស៊ូមួយមុខទេ ខណៈកម្ពុជាមានដំណាំយុទ្ធសាស្ត្រច្រើនទៀត ដែលក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម ក្រសួងពាណិជ្ជកម្ម ត្រូវគិតគូជាមួយគ្នា ធ្វើយ៉ាងណាដើម្បីបង្កើនផលិតភាព និងតម្លៃបន្ថែមជូនកសិករ។
សម្ដេច ហ៊ុន ម៉ាណែត បន្តថា៖«ការផលិត និងដាំដុះក្នុងស្រុក ដែលជាការផលិតនូវត្ថុវធាតុដើម វាចាំបាច់ណាស់ទី១ គឺធានានូវសន្តិសុខស្បៀង រឿងស្វាយចន្ទី រឿងដំណាំមួយចំនួន វាត្រូវការ ព្រោះមិនអាចយកទៅកែច្នៃជាកំប៉ុងទាំងអស់ ហើយនាំចេញទាំងអស់នោះទេ ត្រូវហូបក្នុងស្រុកខ្លះ ធានាសន្តិសុខស្បៀងនៅក្នុងស្រុក»។

ក្រៅពីធានាសន្តិសុខស្បៀង យើងត្រូវធ្វើយ៉ាងណាដើម្បីឱ្យតម្លៃចូលមកវិញនៃផលិតផលនៅក្នុងដីដដែលកាន់តែកើន។
សម្ដេច ហ៊ុន ម៉ាណែត លើកឡើងថា៖«បានន័យថា ដីមួយហិកតា ធ្លាប់តែបានចំណូល ១០០០ ដុល្លារ ក្នុងមួយឆ្នាំ អញ្ចឹងបង្កើនធ្វើម៉េចឱ្យបានក្នុងមួយហិកតាដដែល ដីដែល កន្លែងដដែលឱ្យបាន ១៥០០»។
ម្យ៉ាងទៀត ធ្វើយ៉ាងណាដើម្បីកាត់បន្ថយថ្លៃដើម ដែលកន្លងមករដ្ឋាភិបាលបានខិតខំដោះស្រាយថ្លៃភ្លើង មិនយកពន្ធ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងការដឹកជញ្ជូន បូកជាមួយនឹងការផលិតជី៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


