សេដ្ឋកិច្ច
កម្ពុជាអនុម័តគម្រោងវិនិយោគរោងចក្រផលិតសំបកកង់រថយន្ត មានទំហំទឹកប្រាក់ ៧៧៤ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគលើរោងចក្រផលិតសំបកកង់រថយន្តចំនួន ៤ ជាមួយទុនវិនិយោគ ៧៧៤ លានដុល្លារ នៅក្នុងឆ្នាំ ២០២៥ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ISI ខេត្តព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសស្ថិតក្នុងខេត្តស្វាយរៀង។

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun ប្រាប់កម្ពុជាថ្មីថា វត្តមានរោងចក្រផលិតសំបកកង់រថយន្តធំៗ បានធ្វើឱ្យដំណាំកៅស៊ូនៅកម្ពុជាកាន់តែរីកដុះដាលនៅពេលអនាគត ជាពិសេសនឹងជួយរក្សាបានលំនឹងទីផ្សារនៃអនុវិស័យមួយនេះ និងទាក់ទាញការវិនិយោគ។
នាយកប្រតិបត្តិក្រុមហ៊ុន Sailun បានអះអាងថា នៅក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុនរបស់លោកប្រើប្រាស់កៅស៊ូក្នុងស្រុករហូតដល់ ១០ ម៉ឺនតោន បន្ទាប់ពីរោងចក្ររបស់លោកបានប្រើប្រាស់ចំនួន ៥ ម៉ឺនតោនកាលពីឆ្នាំ ២០២៤។
លោក គឹន ឧត្តមមុនីស៊ីណាត បន្ថែមថា៖ «ប្រជាពលរដ្ឋដែលចង់ដាំកៅស៊ូមិនទាន់ហួសពេលទេ គ្រាន់តែវត្តមានរោងចក្រផលិតសំបកកង់រថយន្ត Sailun ចំនួន ៣ បច្ចុប្បន្នការផ្គត់ផ្គង់នៅខ្វះ ចុះទម្រាំតែរោងចក្រទាំង ៣ នោះគាត់ផលិតពេញបន្ទុក អាចនិយាយបានថា តម្រូវការ វាមិនមែនត្រឹមតែ ១០ ម៉ឺនតោន ហ្នឹងទេ តម្រូវការវាអាចនឹងលើសហ្នឹងទៅទៀត»។

លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូបានឱ្យដឹងថា វត្តមានរោងចក្រផលិតសំបកកង់រថយន្តបានជួយស្រូបទាញជ័រកៅស៊ូក្នុងស្រុកកាន់តែច្រើន។
លោក ម៉ែន សុភក្ដិបញ្ជាក់ថា៖ «ពីមុនយើងលក់នាំចេញទៅក្រៅប្រទេស ឥឡូវមានរោងចក្រកង់ឡានដែលគេមកផលិតដោយប្រើកៅស៊ូធម្មជាតិ ផ្នែកនៃគ្រឿងផ្សំផលិតកង់ឡានគឺទិញកៅស៊ូធម្មជាតិក្នុងស្រុក ហើយយើងលក់កៅស៊ូក្នុងស្រុកយើងអត់ចំណាយលើការដឹកជញ្ជូនសេវាផ្សេងៗ»។
យោងតាមក្រសួងពាណិជ្ជកម្ម កម្ពុជារកចំណូលបានជាង ១,២ ពាន់លានដុល្លារ ពីការនាំចេញសំបកកង់រថយន្តនៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៥ កើនឡើង ៥៧,៨៨% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤ ខណៈតម្រូវការជ័រកៅស៊ូក្នុងស្រុកកើនឡើងខ្ពស់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


