សេដ្ឋកិច្ច
រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយទៀត មានទុនវិនិយោគ ៤៥០ លានដុល្លារ បោះទីតាំងនៅខេត្តក្រចេះ
កម្ពុជាទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត និងពោះវៀនកង់ មានទំហំទុនវិនិយោគសរុប ៤៥០ លានដុល្លារ និងអាចបង្កើតការងារបាន ៣០០០ កន្លែង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា គម្រោងវិនិយោគនេះ ជារោងចក្រផលិតសំបកកង់រថយន្តទី ៣ ដែលបានមកបោះទីតាំងវិនិយោគនៅខេត្តក្រចេះ ហើយក៏ជារោងចក្រផលិតសំបកកង់រថយន្តទី៨ ដែលបានមកបោះទីតាំងវិនិយោគនៅកម្ពុជា។
គិតមកដល់ពេលនេះ កម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន ៨ រោងចក្រ បោះទីតាំងនៅតំបន់សេដ្ឋកិច្ចចំនួន៥ នៃខេត្តស្វាយរៀង ព្រះសីហនុ និងខេត្តក្រចេះ ដែលជាការបោះជំហានទៅមុខមួយកម្រិតទៀតលើវិស័យឧស្សាហកម្មកៅស៊ូរបស់កម្ពុជា។
លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូមានប្រសាសន៍ថា ថ្វីត្បិតស្ថានភាពសេដ្ឋកិច្ច នយោបាយ នៅលើពិភពលោកជួបបញ្ហា ប៉ុន្តែការនាំចេញនៅក្នុងវិស័យកៅស៊ូកម្ពុជា បន្តមានស្ថិរភាពល្អ ខណៈតម្លៃក៏បានខ្ពស់គួរសម។

លោក ម៉ែន សុភក្តិ បន្ថែមថា៖ «គោលនយោបាយរបស់រាជរដ្ឋាភិបាល មានការគាំពារទៅលើអ្នកវិនិយោគដែលមកផលិតជាផលិតផលសម្រេចនៅក្នុងស្រុក ទន្ទឹមនេះ កម្ពុជាមានវត្ថុធាតុដើមច្រើនអាចផ្គត់ផ្គង់ទៅរោងចក្រកែច្នៃដែលមកពីក្រៅប្រទេសបាននោះ ជាពិសេស ដូចជារោងចក្រកង់ឡាន កំពុងដំណើរការ ការប្រមូលទិញវត្ថុធាតុដើមក្នុងស្រុកមកកែច្នៃដើម្បីយកទៅប្រើប្រាស់ ខណៈរោងចក្រកែច្នៃក្នុងស្រុកក៏មានឱកាសកែច្នៃ និងលក់ក្នុងស្រុកដែរ»។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជាង ១,៣៨ ពាន់លានដុល្លារ ពីការនាំចេញសំបកកង់រថយន្ត កើនឡើង ៥៧,៨៦% ធៀបនឹងឆ្នាំ ២០២៤ ដែលសម្រេចបាន ៨៧៤ លានដុល្លារ។
កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបប្រមាណ ៤៥ ម៉ឺនហិកតា ផ្ដល់ទិន្នផលប្រមាណ ៤២ ម៉ឺនតោន ក្នុងមួយឆ្នាំ ដែលពីមុនជ័រកៅស៊ូមានការនាំចេញទាំងស្រុង ខណៈបច្ចុប្បន្ន កម្ពុជាមានលទ្ធភាពកែច្នៃ និងលក់ក្នុងស្រុក៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


