សេដ្ឋកិច្ច
កម្ពុជាដាក់ឱ្យដំណើរការ កម្មវិធីទូទាត់ឆ្លងដែន ជាមួយសាធារណរដ្ឋកូរ៉េ
ធនាគារជាតិនៃកម្ពុជា និងធនាគារ ភ្នំពេញ ពាណិជ្ជ នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ បានរៀបចំពិធីសម្ពោធដាក់ឱ្យ
ដំណើរការជាផ្លូវការនូវគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកួត (QR Code) ដំណាក់កាលទី១ រវាងសាធារណរដ្ឋកូរ៉េ និង
ព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមានលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា លោក KIM Tae Hyun នាយកប្រតិបត្តិរងនៃធនាគារ Jeonbuk និងលោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក នៅរាជធានីភ្នំពេញ។

ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែន រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីធនាគារចល័ត Jeonbuk Bank និងប្រព័ន្ធបាគង (ខេអេចឃ្យូអរកូដ)។
ពិធីនេះត្រូវបានរៀបចំឡើង បន្ទាប់ពីធនាគារជាតិនៃកម្ពុជា និងស្ថាប័ន JB Financial Group បានចុះអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូដ” កាលពី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។

លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ធនាគារជាតិនៃកម្ពុជា ក្នុងការបើកច្រករបៀងថ្មី (New Corridor) នៃការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូដ រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដែលការណ៍នេះនឹងជំរុញឱ្យប្រទេសទាំងពីរឈានដល់កម្រិតមួយទៀត នៃកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុក្នុងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីផ្តល់ជាប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ។
ការដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែននេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ជំរុញកំណើនទេសចរ និងគាំទ្របរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ”។

លោក KIM Tae Hyun នាយកប្រតិបត្តិរងនៃធនាគារ Jeonbuk បានមានប្រសាសន៍ថា៖ «ការដាក់ឱ្យប្រើប្រាស់សេវាទូទាត់ឆ្លងដែនតាមឃ្យូអរកូដគឺជាការវិវឌ្ឍថ្មីមួយសម្រាប់ធនាគារ ភ្នំពេញ ពាណិជ្ជ ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ Jeonbuk ក្នុងការដើរតួនាទីជាស្ពានតភ្ជាប់ ប្រតិបត្តិការហិរញ្ញវត្ថុ រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធបាគង»។
កិច្ចសហការនេះ នឹងផ្តល់លទ្ធភាពដល់ភ្ញៀវទេសចរមកពីសាធារណរដ្ឋកូរ៉េ អាចទូទាត់ប្រាក់រៀលខ្មែរបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ពិបាកប្តូររូបិយប័ណ្ណនោះទេ។ លើសពីនេះ កិច្ចសហការនេះ ក៏នឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ”៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


