ព័ត៌មានជាតិ
និយ័តករពីររួមគ្នាចាត់វិធានការលើបណ្តាញសង្គមនានាដែលផ្សព្វផ្សាយលើគម្រោងវិនិយោគដែលគ្មានច្បាប់អនុញ្ញាត
និយ័តករមូលបត្រកម្ពុជា (SERC)និងនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) ស្របពេលដែលប្រព័ន្ធបច្ចេកវិទ្យាកាន់តែមានការអភិវឌ្ឍ បណ្តាជនខិលខួចមួយចំនួនបានបង្កើតក្រុមតាមបណ្តាញទំនាក់ទំនងសង្គម និងប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ ឬនិមិ្មត្តសញ្ញាស្ថាប័ននានា ដើម្បីធ្វើការបញ្ចុះបញ្ចូលឱ្យដាក់ទុនវិនិយោគដោយសន្យាថានឹងទទួលបានផលចំណេញខ្ពស់និងឆាប់រហ័ស។

យោងតាមសេចក្តីថ្លែងការរួមរបស់និយ័តករទាំងពីរខាងលើ ដោយបានពិនិត្យឃើញថាមានការផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មពាក់ព័ន្ធនឹងមូលបត្រ ដែលគ្មានអាជ្ញាបណ្ណ ឬការ អនុញ្ញាតពី ន.ម.ក. តាមមធ្យោបាយទូរគមនាគមន៍ផ្សេងៗដូចជា គេហទំព័រ បណ្តាញទំនាក់ទំនងសង្គម និង មធ្យោបាយទំនាក់ទំនងផ្សេងទៀត ក្នុងគោលបំណងទាក់ទាញសាធារណជនឱ្យដាក់ប្រាក់វិនិយោគ ឬធ្វើប្រតិបត្តិការ ជួញដូរដែលខុសច្បាប់ ដែលនាំឱ្យខាតបង់ថវិកា និងទ្រព្យសម្បត្តិ។
SERC បានលើកឡើងថា៖« គេហទំព័រ ឬបណ្តាញទំនាក់ទំនងសង្គមមួយ ចំនួនមានប្រភពនៅក្រៅប្រទេសដែលធ្វើឱ្យ SERC ពិបាកនឹងគ្រប់គ្រង ចំណែកគេហទំព័រ ឬមធ្យោបាយ ទូរគមនាគមន៍មួយចំនួនទៀត ត្រូវបានបង្កើតឡើងដោយក្លែងបន្លំ តាមរយៈការប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ ថ្នាក់ដឹកនាំស្ថាប័ន ឬក្រុមហ៊ុនផ្សេងៗដែលមានអាជ្ញាបណ្ណ ឬការអនុញ្ញាត ដើម្បីទាក់ទាញសាធារណជនឱ្យដាក់ប្រាក់ វិនិយោគ ឬធ្វើប្រតិបត្តិការជាមួយ ទោះបីជាមានវិធានការ និងចំណាត់ការផ្លូវច្បាប់ជាច្រើនត្រូវបានធ្វើឡើងដោយ អាជ្ញាធរមានសមត្ថកិច្ចក៏ដោយ»។

«សកម្មភាពទាំងនេះ បានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំជាមួយក្រុមហ៊ុន មានអាជ្ញាបណ្ណ ឬការអនុញ្ញាតត្រឹមត្រូវ ប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំស្ថាប័ន បង្កការរំខានដល់បរិយាកាស វិនិយោគនៅកម្ពុជា និងប៉ះពាល់ដល់ជំនឿទុកចិត្តរបស់វិនិយោគិនក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសវិស័យមូលបត្រនៅប្រទេសកម្ពុជា»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម។
«ក្នុងន័យនេះ និយ័តករមូលបត្រកម្ពុជា និងនិយ័តករទូរគមនាគមន៍កម្ពុជា នឹងសហការគ្នាយ៉ាងជិតស្និទ្ធលើការចាត់វិធានការបិទខ្ទប់គេហទំព័រ មាតិកានៅក្នុងបណ្តាញទំនាក់ទំនងសង្គម និងមាតិកាផ្សព្វផ្សាយលើមធ្យោបាយទូរគមនាគមន៍ផ្សេងៗ ដែលធ្វើ ប្រតិបត្តិការពាក់ព័ន្ធនឹងមូលបត្រដោយគ្មានអាជ្ញាបណ្ណ ឬការអនុញ្ញាតពី SERC សំដៅរួមគ្នាបង្ការ និងទប់ស្កាត់ តាមយន្តការច្បាប់ ដែលមានជាធរមាន»។

ជាមួយគ្នានេះ សាធារណជនអាចស្វែងរកបញ្ជីបច្ចុប្បន្នភាពនៃក្រុមហ៊ុន ទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពី ន.ម.ក. រួមទាំងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនទាំងនេះ តាមរយៈគេហទំព័រ របស់ ន.ម.ក. www.serc.gov.kh ឬតាមរយៈ QR Code៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៨ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


