Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​កំណត់គោលដៅឱ្យ​មាន​រោងចក្រផលិតបន្ទះ​ឈីប ត្រឹម​ឆ្នាំ​ ២០៣០

បានផុស

នៅ

វៀតណាមបានកំណត់គោលដៅ​ឱ្យ​មាន​រោងចក្រផលិតបន្ទះឈីប​ខ្នាតតូចមួយ និងរោងចក្រដំឡើងការវេចខ្ចប់ និងសាកល្បងបន្ទះ​ឈីប​ (APT) ចំនួន ១០ នៅត្រឹម​ឆ្នាំ ២០៣០​ ​ខណៈដែល​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ព្យាយាម​បញ្ជ្រៀត​ខ្លួន​ចូល​ឱ្យ​ជ្រៅ​ទៅ​ក្នុង​​ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Investor កាល​ពី​ថ្ងៃ​ចន្ទ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នេះ​ វៀតណាម​ក៏មានគោលបំណងផលិត​បន្ទះ​ឈីប​ឯកទេស​ជាច្រើន​សម្រាប់​វិស័យមួយចំនួនផងដែរ។ នេះ​បើ​យោងទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍គ្រឿងអេឡិចត្រូនិករបស់ប្រទេសរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យសម្រាប់ឆ្នាំ ២០៥០ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីវៀតណាម​ កាលពីថ្ងៃសៅរ៍។

គួរ​គូស​បញ្ជាក់​ថា​ បច្ចុប្បន្ន ​វៀតណាមមិនទាន់​មានរោងចក្រផលិត​បន្ទះឈីប​នៅ​ឡើយ​ទេ​។ យ៉ាង​ណា​មិញ​​ ក្រុម​ហ៊៊ុន​ផលិតបន្ទះ​ឈីបយក្ស​​ជាច្រើន​ ដូចជា​ ​ក្រុមហ៊ុន​ Intel ក្រុមហ៊ុន Amkor Technology និង​ក្រុមហ៊ុន Hana Micron បាន​ដាក់​ប្រតិបត្តិការ​រោងចក្ររដំឡើងការវេចខ្ចប់ និងសាកល្បងបន្ទះ​ឈីបរបស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ​​។

មួយ​នៅ​ក្នុង​គោលដៅ​សំខាន់​ វៀតណាម​មាន​បំណង​ចង់​​ទាក់​ទាញ​ក្រុមហ៊ុន​រចនាបន្ទះ​ឈីប​ យ៉ាងហោចណាស់​ ឱ្យ​បាន​ ១០០ ក្រុមហ៊ុន នៅត្រឹម​ឆ្នាំ​ ២០៣០​ ខណៈ​រំពឹង​ថា​ ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​​ពី​ឧស្សាហកម្ម​បន្ទះ​ឈីប នឹង​កើន​ដល់​ ២៥ ប៊ីលាន​ដុល្លារ​នៅឆ្នាំ​ ២០៣០​ ហើយ​​ចំណូល​ពី​ឧស្សាហកម្មអេឡិចត្រូនិក រំពឹង​ថា​នឹង​កើន​ដល់​ ២២៥ ប៊ីលាន​ដុល្លារ​ នៅ រយៈពេល​ដូច​គ្នា​។ ​

បើ​តាម​កាសែត​ The Investor យុទ្ធសាស្ត្រ​​របស់​វៀតណាម​ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រទេស​​មាន​ប្រព័ន្ធ​អេកូឡូស៊ីបន្ទះ​ឈីប​ ដែល​អាច​ផ្គត់​ផ្គង់​សម្រាប់​ប្រទេសខ្លួន​ឯង​​គ្រប់​គ្រាន់​ និង​​នាំ​មុខ​ក្នុង​ផ្នែក​មួយ​ចំនួន​នៃ​សង្វាក់​ផ្គត់ផ្គង់​បន្ទះ​ឈីប​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម