Connect with us

សេដ្ឋកិច្ច

កម្ពុជាមានផែនការអភិវឌ្ឍគម្រោងវិនិយោគលើប្រព័ន្ធដឹកជញ្ជូនចំនួន ១៧៤ មានតម្លៃ ៣៦,៦៨ ប៊ីលានដុល្លារ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងកម្មវិធី «អាហារពេលព្រឹកស្វែងរកដៃគូ នៃកិច្ច​​ប្រជុំ​កំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៤» នៅថ្ងៃទី ១០ ខែតុលា ​បានរំលេច​អំពីផែន​ការមេគ្រប់ជ្រុងជ្រោយ ស្ដីពី​ប្រព័ន្ធ​ដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្ពុជា ២០២៣-២០៣៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការមេកំណត់បាននូវគម្រោងអាទិភាពចំនួន១៧៤ ក្នុងនោះគម្រោងផ្លូវថ្នល់មានចំនួន៩៤ គម្រោង​​ផ្លូវ ដែក​មានចំនួន៨ គម្រោងដឹកជញ្ជូនតាមផ្លូវទន្លេមានចំនួន២៣ គម្រោងដឹកជញ្ជូនតាមផ្លូវ​សមុទ្រ​មាន​ចំនួន២០ គម្រោងផ្លូវអាកាសមានចំនួន១០ គម្រោងប្រព័ន្ធឡូជីស្ទីកមានចំនួន១៥ និងគម្រោងបន្ថែម​ផ្សេងៗ​មានចំនួន៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គម្រោងវិនិយោគលើការដឹកជញ្ជូនទាំង ១៧៤ គម្រោង ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ មានតម្លៃវិនិយោគសរុបប្រមាណ ៣៦,៦៨ ប៊ីលានដុល្លារអាមេរិក។

សម្ដេចធិបតី មានប្រសាសន៍ថា៖ «ផែនការមេនេះ បង្ហាញពីកាលានុវត្តភាពពិសេស និងគ្មានដែន​កំណត់ សម្រាប់វិនិយោគិនក្នុងតំបន់ និងអន្តរជាតិ ជាពិសេសការពិចារណាទៅ​លើការអភិវឌ្ឍ​តាមយន្ត​ការភាពជាដៃគូរវាងរដ្ឋ និងឯកជន»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់ថា ក្នុងទសវត្សរ៍ចុងក្រោយនេះ កម្ពុជាតែងតែឈរនៅលំដាប់ខ្ពស់ ក្នុងចំណោមបណ្ដាប្រទេសមានការអភិវឌ្ឍតិចតួច (LDC) ដែលទទួលបានការវិនិយោគពីបរទេសច្រើនជាងគេ។ ការដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជី តាមដានគោលដៅ FDI ដែលលេចធ្លោ ២០២៤ ដោយឈរនៅលំដាប់កំពូលទាំង ៥០ លើពិភពលោកបានគូសបញ្ជាក់អំពីភាពទាក់ទាញរបស់កម្ពុជា សម្រាប់វិនិយោគិនជាសកល។

បើតាមសម្ដេចនាយករដ្ឋមន្ត្រី កម្ពុជាមានកំណើនសេដ្ឋកិច្ចរឹងមាំ ខណៈរាជរដ្ឋាភិ​បាលបានរក្សានូវអភិក្រមដែលគាំទ្រធុរកិច្ច ដោយផ្ដល់ការគាំទ្រ និងជំនួយដល់​វិស័យឯកជននៅគ្រប់ដំណាក់កាល នៃប្រតិបត្តិការអាជីវកម្ម។

សម្ដច ហ៊ុន ម៉ាណែត បន្តថា៖ «យើងបានអនុវត្តច្បាប់ គោលនយោបាយ និងយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ ដើម្បីលើកស្ទួយបរិយាកាសធុរកិច្ច និងការវិនិយោគលើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ លទ្ធភាពចូលទៅកាន់ទីផ្សារក្នុងតំបន់ បង្កើតការងារសមរម្យ ការគាំពារសង្គម»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម