ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីបង្រ្កាបលើគ្រប់បុគ្គល ដែលផ្សព្វផ្សាយល្បែងស៊ីសងអនឡាញ
ប៉ូលិសឥណ្ឌូណេស៊ីបានបង្កើនការបង្រ្កាបរបស់ខ្លួនលើការផ្សព្វផ្សាយល្បែងស៊ីសងតានអនឡាញ ក្រោមការបញ្ជារបស់ប្រធានាធិបតីថ្មី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ដើម្បីលុបបំបាត់សកម្មភាពខុសច្បាប់នេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

ចំពោះការបង្រ្កាបនេះ គេឃើញមានការចាប់ខ្លួនកាលពីពេលថ្មីៗ ទៅលើបុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គម តារាល្បីៗ និងសិស្សនិស្សិតជាច្រើននាក់ ដែលរងការចោទប្រកាន់ពីបទផ្សព្វផ្សាយគេហទំព័រលេងល្បែងស៊ីសងនៅលើបណ្ដាញសង្គម។
ក្នុងអំឡុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានរដ្ឋកាលពីថ្ងៃពុធ លោក ប្រាបូវូ បានរំឭកឡើងវិញនូវការប្តេជ្ញាចិត្តរបស់លោកក្នុងការកម្ចាត់ល្បែងស៊ីសង ដោយបន្តវិធានការតឹងរ៉ឹងពីមេដឹកនាំឥណ្ឌូណេស៊ីចាស់ គឺលោក ចូកូ វីដូដូ ដែលបានបញ្ជាឱ្យបិទទីតាំងល្បែងទាំងអស់។
កន្លងមកផងដែរ ប្រធានាធិបតីថ្មីដដែលបានបញ្ជាក់ហើយថា លោកនឹងមិនអត់ឱនឱ្យមន្ត្រីរដ្ឋាភិបាល ឬសមាជិកនៃកងកម្លាំងសន្តិសុខណា ដែលប្រើឥទ្ធិពលរបស់ខ្លួនដើម្បីការពារប្រតិបត្តិការល្បែងស៊ីសងអនឡាញនោះទេ។

បើតាមកាសែត Jakarta Globe ការលេងល្បែងស៊ីសងតាមអ៊ិនធឺណិតបានរីករាលដាលយ៉ាងខ្លាំងក្នុងប្រទេសឥណ្ឌូណេស៊ី ដោយសូម្បីតែសមាជិកសភាខ្លះក៏បានចូលរួមដែរ។ ថ្មីៗនេះ មជ្ឈមណ្ឌលរបាយការណ៍ និងវិភាគប្រតិបត្តិការហិរញ្ញវត្ថុ (PPATK) បានបង្ហាញឱ្យឃើញថា សមាជិកសភាតំណាងជាតិ និងមូលដ្ឋាន ជាង ១ ០០០ នាក់ បានចូលរួមលេងល្បែងអនឡាញ ដោយមានការភ្នាល់គ្នាសរុបគិតជាលុយដល់ ១,៥ លានដុល្លារ។ អត្តសញ្ញាណសមាជិកទាំងនោះ មិនទាន់ត្រូវបានគេបង្ហាញឱ្យដឹងនោះទេ។
ល្បែងស៊ីសង គឺជាឧក្រិដ្ឋកម្មក្រោមច្បាប់ឥណ្ឌូណេស៊ី ដែលអាចផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៦ ឆ្នាំ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


