សេដ្ឋកិច្ច
ព្រឹទ្ធសភាអនុម័តសេចក្ដីព្រៀងច្បាប់ ស្តីពីការយល់ព្រមឱ្យកម្ពុជាចូលជាភាគី នៃកិច្ចព្រមព្រៀងក្នុងការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួម នៃ UN សម្រាប់យានយន្ត
ព្រឹទ្ធសភាកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យកម្ពុជាចូលជាភាគី នៃកិច្ចព្រមព្រៀង ស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួម នៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ដែលអាចបំពាក់ ឬប្រើប្រាស់នៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាន នៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។

ការអនុម័តនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩៩សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូលដោយឥតកែប្រែចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើង ដើម្បីសម្រួលដំណើរការអនុម័តសម្រាប់យានយន្ត និងគ្រឿងបន្លាស់ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងលើកកម្ពស់ស្តង់ដាសុវត្ថិភាព។
កិច្ចព្រមព្រៀងនេះ អនុញ្ញាតឱ្យប្រទេសចូលរួមទទួលស្គាល់ការយល់ព្រមពីគ្នាទៅវិញទៅមក មានន័យថា យានយន្ត ឬផ្នែកដែលត្រូវបានអនុម័តនៅក្នុងប្រទេសមួយត្រូវបានចាត់ទុកថា គោរពតាមបទប្បញ្ញត្តិក្នុងប្រទេសផ្សេងៗទៀតដែលចូលរួម ហើយនឹងជួយសម្រួលដល់ដំណើរការក្នុងការនាំចេញយានយន្ត និងគ្រឿងបន្លាស់ ដែលនាំឱ្យកាត់បន្ថយការចំណាយ និងបង្កើនលទ្ធភាពទទួលបានទីផ្សារសម្រាប់ក្រុមហ៊ុនផលិត។
សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់បរិយាកាសអំណោយផលដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងការទាក់ទាញការវិនិយោគលើឧស្សាហកម្មផលិត និងដំឡើងយានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ និងជួយកាត់បន្ថយចំណាយថ្លៃដើមលើការអភិវឌ្ឍ ការផលិត និងដំណើរការស្នើសុំលិខិតបញ្ជាក់ អនុលោមភាព ព្រមទាំងអាចនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ដោយមិនមានរបាំងបច្ចេកទេសជាមួយនឹងយានយន្តប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និងតម្លៃសមរម្យ សន្សំសំចៃថាមពល និងកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថាន៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


