ព័ត៌មានជាតិ
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃសម្រេចបានទឹកប្រាក់ជាង ៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤
ការដោះដូរទំនិញរវាងកម្ពុជា-ថៃសម្រេចបានទឹកប្រាក់ជាង ៤,២៨៨ពាន់លានដុល្លារ កើនឡើងជាង១៥,៥%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣មានទឹកប្រាក់៣,៧១២ពាន់លានដុល្លារ។

យោងតាមរបាយការណ៍ពីអគ្គនាយដ្ឋានគយ និងរដ្ឋករកម្ពុជា (GDCE) សម្រាប់ទឹកប្រាក់សរុបនៃការដោះដូរទំនិញរវាងប្រទេសទាំងពីរកាលពីឆ្នាំ២០២៤កន្លងមកនេះ ក្នុងនោះការនាំចេញរបស់កម្ពុជាសម្រេចបានទឹកប្រាក់ជិត៨៤៥លានដុល្លារ កើនឡើង៣,៣% ខណៈការនាំចូលរបស់កម្ពុជាពីថៃមានទឹកប្រាក់ជាង ៣,៤៤៣ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ កើនឡើងជិត១៩%ធៀបនឹងឆ្នាំ២០២៣ដែលមានទឹកប្រាក់ជាង២,៨៩៥ពាន់លានដុល្លារ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់កាលពីពេលថ្មីៗកន្លងទៅនេះថា ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសជិតខាងនៅតែដើរតួនាទីសំខាន់ ជាពិសេសសម្រាប់ផលិតផលកសិកម្ម ដែលកម្ពុជាបានធ្វើការនាំចេញច្រើនទៅកាន់ប្រទេសថៃ និងប្រទេសវៀតណាម។
អ្នកឧកញ៉ាបានថ្លែងបញ្ជាក់ថា៖«យើងដឹងហើយថា ប្រទេសជិតខាងយើងនៅតែជាទីផ្សារសម្រាប់ជាពិសេសផលិតផលកសិកម្ម ដោយសារតែយើងចំណាយតិចលើការដឹកជញ្ជូន និងម្យ៉ាងទៀតយើងក៏មានការងាយស្រួលក្នុងការដោះដូរទំនិញជាមួយប្រទេសជិតខាងយើង។ បើទោះបីជាប្រទេសយើងផលិតនូវផលិតផលដូចគេ ប៉ុន្តែយើងអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក»។

កាលពីខែកញ្ញាកន្លងទៅ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បន្ទាយមានជ័យ និងសភាពាណិជ្ជកម្មខេត្តត្រាតនៃប្រទេសថៃយល់ស្របគ្នាក្នុងការស្នើសុំថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដើម្បីការបើកច្រកសេដ្ឋកិច្ច បានម៉ាក់មួង ស្ថិតក្នុងស្រុកបរ៉ៃ ខេត្តត្រាត ជាប់នឹងច្រកឆករកា ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីបើកជាច្រកសេដ្ឋកិច្ចអចិន្ត្រៃយ៍សំដៅលើកកម្ពស់ការដោះដូរទំនិញតាមព្រំដែននៃប្រទេសទាំងពីរ។
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃថៃ អនុធីន ឆានវីរ៉ៈគូន បានពិភាក្សាអំពីការជំរុញការឱ្យមានការបើកច្រកព្រំដែនឱ្យបានច្រើនថែមទៀត ជាពិសេសការបើកជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ឱ្យបានឆាប់ ក្នុងគោលដៅជំរុញវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

បើយោងទៅតាមក្រសួងពាណិជ្ជកម្ម សម្រាប់ទំនិញដែលកម្ពុជាបាននាំចេញទៅថៃរួមមានផលិតផលវាយនភណ្ឌ កសិផលត្បូងថ្មមានតម្លៃ វត្ថុធាតុដើម និងទំនិញពាក់កណ្តាលសម្រេចជាដើម។ សម្រាប់ទំនិញដែលកម្ពុជានាំចូលពីថៃរួមមានថាមពល ត្រី សាច់ បន្លែ និងផលិតផលសម្រេចដូចជា រថយន្ត ជីសរីរាង្គ ស៊ីម៉ង់ដ៍ ម្ហូបអាហារ ភេសជ្ជៈ គ្រឿងសំអាង និងសម្ភារៈសំណង់ និងផលិតផលផ្សេងៗទៀត៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


