ព័ត៌មានអន្ដរជាតិ
បណ្ដុំមហាសេដ្ឋីពិភពលោកខាតទ្រព្យ ១០៨ ប៊ីលានដុល្លារ ជុំវិញផ្សារភាគហ៊ុនធ្លាក់ចុះដោយសារ DeepSeek
មហាសេដ្ឋីប្រមាណ ៥០០ នាក់របស់ពិភពលោក បានបាត់បង់ទឹកទ្រព្យសម្បត្តិសរុបចូលគ្នាប្រមាណ ១០៨ ប៊ីលានដុល្លារ ដោយសារតែការធ្លាក់ចុះខ្លាំងនៃទីផ្សារភាគហ៊ុននៃក្រុមហ៊ុនរបស់ពួកគេកាលពីថ្ងៃចន្ទ បន្ទាប់ពីក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) ចិន DeepSeek បានបញ្ចេញកម្មវិធីជំនួយ AI មានមុខងារដូច ChatGPT របស់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតអាមេរិក OpenAI។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

ជាមួយនឹងការប្រើប្រាស់ដោយឥតគិតថ្លៃ ភាពពេញនិយមរបស់ AI របស់ DeepSeek បានវ៉ាដាច់ ChatGPT នៅលើកន្លែងលក់កម្មវិធីទូរស័ព្ទ App Store របស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ដែលបង្កការចាប់អារម្មណ៍ពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ហើយបង្កឱ្យទីផ្សារភាគហ៊ុនអាមេរិកធ្លាក់ចុះជាកំហុក។
ការធ្លាក់ចុះនៃទីផ្សារភាគហ៊ុន ធ្វើឱ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីដែលមានក្រុមហ៊ុនទាក់ទងនឹងបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាធ្លាក់ចុះទៅតាមនោះដែរ។ ទ្រព្យសម្បត្តិសហស្ថាបនិកក្រុមហ៊ុនផលិតបន្ទះឈីប Nvidia Corp លោក Jensen Huang បានធ្លាក់ចុះប្រមាណ ២០ ភាគរយ ឬ ២០,១ ប៊ីលានដុល្លារអាមេរិកនៅថ្ងៃចន្ទ ខណៈទ្រព្យសម្បត្តិសហស្ថាបនិកក្រុមហ៊ុនស៊ុសវែរកុំព្យូទ័រ Oracle Corp លោក Larry Ellison បានខាតបង់ ២២,៦ ប៊ីលានដុល្លារ ឬស្មើនឹង ១២ ភាគរយ នៃទ្រព្យសម្បត្តិសរុប។ ទ្រព្យសម្បត្តិរបស់លោក Michael Dell នៃក្រុមហ៊ុនស៊ុសវែរ Dell Inc. បានខាតបង់ ១៣ ប៊ីលានដុល្លារ ខណៈទ្រព្យសម្បត្តិស្ថាបនិកក្រុមហ៊ុន Binance Holdings Ltd. លោក Changpeng Zhao បានធ្លាក់ចុះ ១២,១ ប៊ីលានដុល្លារ។

បើតាម Bloomberg មេក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ៗ បានខាតបង់ប្រាក់ ៩៤ ប៊ីលានដុល្លារសរុបចូលគ្នា ដែលស្មើនឹង ៨៥ ភាគរយ នៃការធ្លាក់ចុះទ្រព្យសម្បត្តិសរុប ជុំវិញករណី DeepSeek។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុន AI របស់ចិន DeepSeek ដែលមានមូលដ្ឋាននៅទីក្រុង Hangzhou បាន និងកំពុងបង្កើតម៉ូឌែល AI តាំងពីឆ្នាំ ២០២៣។ យ៉ាងណាមិញ វាទើបទទួលបានការចាប់អារម្មណ៍ជាសកលកាលពីចុងសប្តាហ៍នេះ នៅពេលកម្មវិធីឆ្លើយឆ្លងសារដោយស្វ័យប្រវត្តិឥតគិតថ្លៃ DeepSeek R1 របស់ក្រុមហ៊ុន បានជាប់ចំណាត់ថ្នាក់លើកំពូលតារាងទាញយកប្រើប្រាស់ច្រើនជាងគេបំផុត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


