សេដ្ឋកិច្ច
កម្ពុជា និងអង្គការ UN-ESCAP ចេញផ្សាយរបាយការណ៍ស្រាវជ្រាវ AI ដើម្បីកំណត់ទិសដៅនវានុវត្តន៍
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការ UN-ESCAP នៅថ្ងៃទី ០៧ ខែមេសា ២០២៦ បានចេញផ្សាយរបាយការណ៍ «បញ្ញាសិប្បនិម្មិត៖ លើកកម្ពស់ នវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ននៅកម្ពុជា»។

របាយការណ៍នេះ ត្រូវបានរៀបចំឡើង តាមរយៈការពិគ្រោះយោបល់ស៊ីជម្រៅ ជាមួយអ្នកជំនាញមកពីស្ថាប័នរាជរដ្ឋាភិបាល គ្រឹះស្ថានសិក្សា អ្នកជំនាញក្នុងស្រុកនិងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីដាក់ចេញនូវក្របខ័ណ្ឌយុទ្ធសាស្ត្រ សម្រាប់អភិបាលកិច្ច AI ដែលអនុលោមតាមបរិបទជាតិ និងបទដ្ឋានអន្តរជាតិ។
គោលបំណងសំខាន់គឺដើម្បីតម្រង់ទិសតួអង្គពាក់ព័ន្ធក្នុងវិស័យ AI នៅកម្ពុជា ឱ្យឈានទៅរកការសម្រេចបាននូវកំណើនសង្គម-សេដ្ឋកិច្ច ដែលផ្អែកលើអភិក្រមនៃក្រមសីលធម៌ សមធម៌ និងបរិយាបន្ន។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា៖ «នៅទូទាំងពិភពលោក AI កំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ជំរុញបរិវត្តកម្មឧស្សាហកម្ម និងកែប្រែអភិបាលកិច្ច។ AI ផ្តល់ឱ្យកម្ពុជានូវឱកាសដ៏កម្រមួយ ក្នុងការរំលងដំណាក់កាលអភិវឌ្ឍន៍មួយចំនួន ដោយបង្កើនល្បឿននវានុវត្តន៍ កែលម្អការផ្តល់សេវា បំពេញចន្លោះប្រហោងនៃការអភិវឌ្ឍ និងពង្រឹងការធ្វើគោលនយោបាយផ្អែកលើភស្តុតាងនៅគ្រប់វិស័យ»។

លោករដ្ឋមន្ត្រីបានរំលេចនូវអភិក្រមដែលផ្អែកលើសសរស្តម្ភចំនួន៣ គឺនវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ន ដោយលើកឡើងថា៖ «ការអភិវឌ្ឍបច្ចេកវិទ្យាត្រូវតែយកមនុស្សជាស្នូល ហើយក្រមសីលធម៌មិនមែនជាឧបសគ្គចំពោះនវានុវត្តន៍ទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះដែលធានាធម្មានុរូប និងចីរភាពនៃបច្ចេកវិទ្យា»។
លោក Jonathan Tsuen Yip Wong ប្រធានផ្នែកនវានុវត្តន៍ សហគ្រាស និងការវិនិយោគនៃ UN-ESCAP បានលើកឡើងថា៖ “បរិយាបន្នគឺជាបញ្ហាចម្បងមួយ ព្រោះមនុស្សជាច្រើន និងបណ្តាប្រទេសមួយចំនួនមិនអាចតាមទាន់នូវការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សនៃ AI។ ដូច្នេះ កិច្ចសហការរវាងរដ្ឋាភិបាល គ្រឹះស្ថានសិក្សា វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ មានសារសំខាន់ណាស់ ប្រសិនបើយើងចង់បង្កើតគោលនយោបាយដែលមានការគិតគូរល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ។”
សិក្ខាសាលាក៏បានប្រមូលផ្តុំអ្នកជំនាញ តំណាងក្រសួងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ និងតំណាងវិស័យឯកជន ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរ ពីគោលនយោបាយ ទៅការអនុវត្តជាក់ស្តែង។
អ្នកចូលរួមក៏បានលើកឡើងពីសារសំខាន់នៃកិច្ចសហការដើម្បីធានាថា AI ត្រូវបានអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ ខណៈដែលតួអង្គពាក់ព័ន្ធបានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី AI មួយ ដែលដំណើរការដោយនវានុវត្តន៍ ដឹកនាំដោយក្រមសីលធម៌ និងមានបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងអស់៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


