Connect with us

ព័ត៌មានជាតិ

កម្ពុជារំពឹងថាទុនបម្រុងអន្ត​រជាតិនឹងកើនឡើងដល់ជាង២៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៥នេះ

បានផុស

នៅ

ស្របពេលដែលស្ថានភាពសេដ្ឋកិច្ច​កម្ពុជាកាន់តែមានភាពប្រសើរឡើងបណ្តើរៗ រដ្ឋាភិបាល​បានរំពឹងថាទុនបម្រុងអន្តរជាតិសរុប (International Foreign Reserve) នឹងបន្ត​កើនឡើងដល់ ២៤,​៤២៣ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ និងធានាការនាំចូលបាន៧,​៥ខែ ដោយកើនឡើងពី២២,៥ ពាន់លានដុល្លារកាលពីដំណាច់ឆ្នាំ២០២៤កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​បានធ្វើការព្យាករណ៍ថា​ទុនបម្រុងអន្តរជាតិសរុប​របស់​កម្ពុជា​នឹងបន្ត​កើនឡើងដល់ ២៤,​៤២៣ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ និងធានាការនាំចូលបាន៧,​៥ខែ ដោយសារតែស្ថានភាពល្អ​ប្រសើរនៃសេដ្ឋកិច្ច។

លោកបណ្ឌិត ហុង វណ្ឌៈ សេដ្ឋកិច្ចវិទូនៃរាជបណ្ឌិត្យ​សភាកម្ពុជា បានថ្លែងមកកាន់កម្ពុជាថ្មីថា ទុនបម្រុងអន្តរជាតិគឺជាប្រាក់ដែលរដ្ឋាភិបាលនៃប្រទេសនិមួយៗតម្កល់ទុកសម្រាប់ប្រើប្រាស់នៅពេលប្រទេសជួបវិបត្តិអ្វីមួយ ដោយរដ្ឋាភិបាលនៃប្រទេសទាំងនោះនឹងធ្វើ​ការដកទុន​បម្រុងអន្តរជាតិនេះទៅចំណាយលើការទិញម្ហូបអាហារ ប្រេងឥន្ធនៈ និងសំភារៈចំបាច់​នានាដើម្បីរក្សាបាននូវស្ថេរភាពសេដ្ឋកិច្ច និងសង្គមរបស់ពួកគេ។

លោកបានមានប្រសាសន៍ថា ៖«តាមអ្វីដែលរដ្ឋាភិបាលបង្កើននូវទុនបម្រុងអន្តរជាតិនេះ ឆ្លុះបញ្ចាំងអំពីភាពកាន់តែប្រ​សើរលើងនៃសេដ្ឋកិច្ច​។ យើងត្រូវដឹងថា ទុនបម្រុងអន្តរជាតិ​គឺសំខាន់ណាស់សម្រាប់រដ្ឋាភិបាលនៃប្រទេសទាំងអស់ដើម្បីទុកយកទៅប្រើប្រាស់ក្នុងរយៈ ពេលខ្លី និងបន្ទាន់ណាមួយនៅពេលប្រទេសជួបនូវវិបត្តិនានា ដូចជាគ្រោះធម្មជាតិ វិបត្តិសេដ្ឋកិច្ច ការកើនឡើងខ្ពស់នៃអតិផរណា និងជំងឺរីករាលដាលនានាជាដើម»។ 

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងនៅក្នុងកម្ម​វិធី​សន្និ​បាត​ប្រចាំឆ្នាំរបស់ខ្លួនកាលពីសប្តាហ៍មុនថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ សេដ្ឋកិច្ចកម្ពុជា​សម្រេច​បានក្នុងអត្រា ៦% ​។  ទន្ទឹមនេះ អតិផរណាជាមធ្យមមានកម្រិតត្រឹម ០,៨% នាឆ្នាំ២០២៤ ដោយ​សារការ​​ធ្លាក់ថ្លៃប្រេងឥន្ធនៈ ​ម្ហូបអាហារ ស្របពេលដែលទំនិញនិងសេវាផ្សេងៗទៀតឡើងថ្លៃយឺត។ លើសពីនេះ ការរក្សាបាន​ស្ថិរភាពតម្លៃប្រាក់រៀល​ក៏បានរួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារផងដែរ។

ខណៈ អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤.០៧១ រៀល​​​ក្នុងមួយដុល្លារ​​អាមេរិក ដោយបានឡើងថ្លៃប្រមាណ ០,៩% ធៀបនឹងឆ្នាំ២០២៣ ដែលធ្វើឱ្យអត្រាប្តូរប្រាក់វិលទៅរកកម្រិតមុនវិបត្តិកូវីដ-១៩ វិញ។

លោកស្រីថា៖«​ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយ​ប្រសិទ្ធភាព បានរួមចំណែកបង្កើនទុនបម្រុងអន្តរជាតិ ដល់ ២២,៥ ប៊ីលានដុល្លារអាមេរិក ពោលគឺកើនឡើង ១២,៦% ធៀបនឹងឆ្នាំ២០២៣។ កម្រិតទុនបម្រុងអន្តរជាតិរបស់កម្ពុជា ត្រូវបានបន្តចាត់ទុកថាមានកម្រិតខ្ពស់សមស្រប ដែលស្មើនឹងប្រមាណ ៧ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៨ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម