សេដ្ឋកិច្ច
ចិន បង្កើនទុនបម្រុងមាសក្នុងរយៈពេល ១១ ខែ ជាប់ៗគ្នា
យោងតាមទិន្នន័យជាផ្លូវការដែលបង្ហាញដោយធនាគារជាតិចិនបានឲ្យដឹងថា នៅក្នុងខែកញ្ញាចិនបានបន្ថែមមាសចំនួន ២៦ តោនទៀត ដែលជាការបង្កើនទុនបម្រុងមាសរបស់ខ្លួនក្នុងរយៈពេល ១១ ខែជាប់ៗគ្នា ។

ទន្ទឹមនោះ ការបន្ថែមនេះនាំឲ្យទុនបម្រុងមាសចិននាពេលបច្ចុប្បន្ននេះកើនឡើងដល់ ២,១៩១ តោនជាមួយនឹងការបន្ថែមប្រហែល ២១៧ តោន នៅក្នុងការទិញសរុប ចាប់តាំងពីការទិញនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ មក ។
បើតាមអ្នកជំនាញហិរញ្ញវត្ថុចិនបានឲ្យដឹងថា នៅពេលដែលចិនបន្ថយការកាន់កាប់បំណុលរបស់អាមេរិក ចិនត្រូវបង្កើនស្វែងរកការកាន់កាប់ទ្រព្យសកម្មផ្សេងទៀតដែលមានតែមាសប៉ុណ្ណោះ ជាទ្រព្យសម្បត្តិឥណទានមានគុណភាពខ្ពស់បំផុតនាពេលបច្ចុប្បន្ន ។

ទន្ទឹមនឹងនេះ អ្នកប្រាជ្ញ និងអ្នកនិពន្ធហិរញ្ញវត្ថុចិនលោក Sun Xiaoji អះអាងថា ធនាគារកណ្តាលចិន កំពុងបង្កើនការកាន់កាប់មាសយ៉ាងសកម្ម ដោយមិនបានរាប់បញ្ចូលសេណារីយ៉ូដែលចិនអាចនឹងត្រូវបានគេដកចេញពីប្រព័ន្ធទូទាត់ប្រាក់ដុល្លារជាសកលឡើយ ។
ម្យ៉ាងវិញទៀត រូបិយប័ណ្ណជាតិរបស់ប្រទេសចិនក៏បានបង្ហាញសញ្ញានៃការរឹងមាំនាពេលកន្លងមកផងដែរ ខណៈទិន្នន័យផ្លូវការដែលដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបង្ហាញថា ប្រាក់យ័នបានក្លាយជារូបិយប័ណ្ណទូទាត់ធំបំផុតទី ៥ របស់ពិភពលោក និងជារូបិយប័ណ្ណធំទី ៣ ក្នុងការទូទាត់ពាណិជ្ជកម្ម ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Sputnik
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


