Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស​ដែលមាន​ទុនបម្រុងមាសច្រើនជាងគេបំផុតលើពិភពលោ​ក

បានផុស

នៅ

តម្លៃមាសអន្តរជាតិ បាន​ហក់ឡើងដល់ចំណុចខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ៣ ៥០០ ដុល្លារ/អោន កាលពីថ្ងៃទី ២២ ខែមេសា ដោយសារតែភាពតានតឹង​នៃសង្រ្គាមពាណិជ្ជកម្ម​ បញ្ហាភូមិសាស្រ្តនយោបាយ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងតម្រូវការច្រើនពីធនាគារកណ្ដាលនៃប្រទេស​នានាជុំវិញពិភព​លោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមថ្ងៃទី ២៨ មេសា នេះ​ តម្លៃមាសបាន​ធ្លាក់ចុះមកវិញត្រឹមជិត ៣ ៣០០ ដុល្លារ/អោន ដោយសារតែភាពតានតឹង​នៃសង្រ្គាមពាណិជ្ជកម្មរវាងចិន​ និងសហរដ្ឋអាមេរិក​បាន​ថយចុះស្រាកស្រាន្ត ក្រោយភាគីវិវាទ​ទាំង២ បន្ទន់ជំហរដាក់គ្នា។ យ៉ាងណាមិញ វា​នៅតែស្ថិត​ក្នុងកម្រិតខ្ពស់ ដោយ​កើនឡើងប្រមាណជិត ២៦ ភាគរយ ​រាប់តាំងពីថ្ងៃទី ១ មករា។

បើតាមក្រុមប្រឹក្សាមាសពិភពលោក តម្លៃមាសបាន​កើនឡើង ២៧ ភាគរយ កាលពីឆ្នាំមុន ដែលជំរុញ​ខ្លាំងដោយការទិញ​​​ធនាគារកណ្ដាល ដែល​បន្ថែមមាសប្រមាណ ១ ០៤៥ តោន ទៅក្នុងទុនបម្រុងពិភពលោក​ក្នុងឆ្នាំ ២០២៤។ ធនាគារកណ្ដាលរបស់ប៉ូឡូញនាំមុខគេលើការទិញមាសប្រមាណ ៩០ តោន បញ្ចូលទៅក្នុងទុនបម្រុង ហើយបន្ទាប់មកគឺឥណ្ឌា (៧៧ តោន)។

ទុនបម្រុងមាសដើរតួនាទីយ៉ាងសំខាន់ក្នុងស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសមួយ ​ដោយ​បម្រើជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ធនាគារកណ្តាល និងរដ្ឋាភិបាល។ ​ទុនបម្រុសមាសដែលកាន់កាប់ដោយប្រទេសមួយ ជួយរក្សាស្ថិរភាពតម្លៃរូបិយប័ណ្ណ និងផ្តល់សុវត្ថិភាពក្នុងអំឡុងពេលមិនប្រាកដប្រជាសេដ្ឋកិច្ច។ តាមប្រវត្តិសាស្ត្រ មាសត្រូវបានគេមើលឃើញថាជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាព ​ហើយ​មានសារៈសំខាន់ក្នុងអំឡុងពេលមានវិបត្តិ ឬវិបត្តិហិរញ្ញវត្ថុ។

នេះគឺជាបញ្ជីចុងក្រោយ​នៃ​ប្រទេស​ដែល​មាន​ទុនបម្រុងមាសច្រើនជាងគេបំផុតនៅលើពិភព​លោក ​ដែលចងក្រងដោយក្រុមប្រឹក្សាមាសពិភពលោក៖

ល.រ.ធនាគារកណ្ដាលនៃប្រទេស​ទុនបម្រុងមាស(តោន) ​តម្លៃ(ប៊ីលានដុល្លារ)
សហរដ្ឋអាមេរិក៨ ១៣៣,៤៦ ​៦៨២,២ ​
អាល្លឺម៉ង់៣ ៣៥១,៥៣២៣១,១
អ៊ីតាលី២ ៤៥១,៨៤២០៥,៦
បារាំង២ ៤៣៧២០៤,៤
ចិន២ ២៧៩,៥៦១៩១,២
ស្វីស១ ០៣៩,៩៤៨៧,២
ឥណ្ឌា៨៧៦,១៨៧៣,៥
ជប៉ុន៨៤៥,៩៧៧១
ហូឡង់៦១២,៤៥៥១
១០ប៉ូឡូញ៤៤៨,២៣៣៧,៦
១១ព័រទុយហ្គាល់៣៨២,៦៣២
១២អ៊ូប៉េគីស្ថាន៣៨២,៥៣២
១៣ចក្រភពអង់គ្លេស៣១០,២៩២៦
១៤កាហ្សាក់ស្ថាន២៨៤២៣,៨
១៥អាស្ប៉ាញ២៨១,៥២៣,៦
១៦ថៃ២៣៤,៥២១៩,៦
១៧បែលហ្ស៊ិក២២៧,៤១៩
១៨សិង្ហបុរី២១៩,៩៦១៨,៤
១៩ប្រេស៊ីល១២៩,៦៥១០,៨
២០អេហ្ស៊ីប១២៦,៨១០,៦

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

សិង្ហបុរីព្រមានពីការចុះយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ច​នៅឆមាសទី២

ព័ត៌មានជាតិ១៦ នាទីutes មុន

កសិករក្រុមថ្មី ៧០ គ្រួសារបន្ថែមទៀតនៅខេត្តកំពង់ធំ ចូលជាសហគមន៍កសិកម្មទំនើប

ព័ត៌មានជាតិ២៨ នាទីutes មុន

គុយបាជឿជាក់លើភាពស្មោះត្រង់កម្ពុជាចំពោះបទឈប់បាញ់ជាមួយថៃ

ព័ត៌មានជាតិ៤១ នាទីutes មុន

រដ្ឋបាលរាជធានី នាំយកអំណោយ ៦៥ មុខ ប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ជាង ៣ ម៉ឺននាក់ នៅខេត្តឧត្ដរមានជ័យ

ព័ត៌មានជាតិ៥៣ នាទីutes មុន

ក្រសួងការងារ ប្រកាសឲ្យកម្មសិក្សាការី-ពលករជំនាញកំពុងស្នាក់នៅ និងធ្វើការនៅជប៉ុនបង្កើនការប្រុងប្រយ័ត្នចំពោះរលកយក្សស៊ូណាមិ

Sokha Hotels

ព័ត៌មានពេញនិយម