Connect with us

សេដ្ឋកិច្ច

CDC គ្រោងអនុម័តលើគម្រោងវិនិយោគធំៗ៧ មានទុនសរុបប្រមាណ ២៤៨ លានដុល្លារ

បានផុស

នៅ

ក្រុ​មប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គ្រោង​ចុះ​បញ្ជី​គម្រោង​វិនិយោគ​ធំៗ​​ចំនួន ៧ គម្រោង​ មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ២៤៨ លាន​ដុល្លារ​អាមេរិកនាពេលខាងមុខនេះ ដែលអាច​បង្កើត​ឱកាស​ការងារ​បាន​ចំនួន ២,៦ ពាន់ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា វុទ្ធី អគ្គលេខាធិការគណៈ កម្មាធិការវិនិយោគកម្ពុជា បាន​ឱ្យ​ដឹងនៅ​ថ្ងៃ​ទី​១២ ខែ​មីនា នេះ ​ក្នុង​“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៤ ថា គម្រោង​វិនិយោគ​ទាំង ៧ ដែលមានតម្លៃសរុប​ប្រមាណ ២៤៨ លាន​ដុល្លារ​នេះ​និង​មាន​មុខ​សញ្ញា​វិនិយោគ​ក្នុងវិស័យឧស្សាហកម្មចំនួន ៤ គម្រោង គឺ​ ផលិតថ្មម៉ាប, ផលិតពិល, កែច្នៃស្បែក, និង​ផលិត​ប្រដាប់ប្រដារ និង​គ្រឿងសង្ហារិមក្មេង។

បន្ថែម​ពី​នេះ ក៏​នៅ​មាន​ក្នុង​វិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ៣ គម្រោង គឺ​គម្រោង​អភិវឌ្ឍន៍ស្ថានីយ​ផលិតអគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​អានុភាព ២០ មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុក​ថាមពលអគ្គិសនី​ខេត្តពោធិ៍សាត់, គម្រោង​អភិវឌ្ឍន៍​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​អានុភាព ៣០០ មេហ្គាវ៉ាត់ និង​គម្រោងបង្កើតផែស្ងួត​ផង​ដែរ​។

ជាក់ស្តែង​គម្រោងវិនិយោគទាំង ៧ នេះ បានបោះ​ទីតាំងនៅរាជធានីភ្នំពេញ  កំពង់ស្ពឺ  កំពង់ឆ្នាំង  និងពោធិ៍សាត់ ដែល​អាច​បង្កើត​ឱកាស​ការងារ​បាន​ចំនួន ២,៦ ពាន់​កន្លែង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម