Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិ ​ធ្លាក់ចុះធ្ងន់ម្សិលមិញ ក្រោយ ត្រាំ ប្រកាសពន្ធ

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ បានធ្លាក់ចុះ​ក្នុងអត្រាធំបំផុតក្នងរយៈពេលត្រឹម​១ថ្ងៃ សម្រាប់ការជួញដូរ​កាលពីថ្ងៃព្រហស្បតិ៍ ក្រោយ​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន​ប្រកាសពន្ធឆ្លើយតបឱ្យស្មើគ្នា ដែល​បង្កើន​កង្វល់ស្ដីពីវិបត្តិសេដ្ឋកិច្ច។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងនាពេល​អនាគត ម៉ាក Brent បានធ្លាក់ចុះ ៤,៨១ ដុល្លារ ឬ​​ ៦,៤២ ភាគរយ ដោយជួញដូរ​នៅតម្លៃ ៧០,១៤ ដុល្លារ/បារ៉ែល ខណៈ​តម្លៃប្រេងឆៅនាពេលអនាគត​អាមេរិក ម៉ាក​ West Texas Intermediate (WTI) វិញ បានបញ្ចប់ការជួញដូរ​នៅតម្លៃ ៦៦,៩៥ ដុល្លារ/បារ៉ែល​ដោយ​ធ្លាក់ចុះ ៤,៧៦ ដុល្លារ ឬ ៦,៦៤ ភាគរយ។ ​

វាគឺជាការធ្លាក់ចុះធំធ្ងន់បំផុតរាប់តាំងពីខែសីហា ឆ្នាំ ២០២២ សម្រាប់ប្រេងម៉ាក Brent និងតាំងពីខែកក្កដា ២០២២ សម្រាប់ប្រេងម៉ាក WTI។

តម្លៃប្រេងទាំង២ បាន​ធ្លាក់ចុះតិចតួច​បន្តទៀតសម្រាប់ការជួញដូរនៅថ្ងៃសុក្រនេះ ដែលជាថ្ងៃបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍។

អ្នកជំនាញ​បាន​គូស​ភ្ជាប់ការធ្លាក់ចុះ​នៃតម្លៃប្រេងនេះ ទៅនឹង​វិធានការពន្ធរបស់ ត្រាំ ដែល​មាន​លទ្ធភាព​ក្នុងការទម្លាក់ទស្សនវិស័យសេដ្ឋកិច្ចសកល បង្កលទ្ធភាព​នៃកម្សោយតម្រូវការប្រេង ដែលជាធម្មតា មាន​ឥទ្ធិពលខ្ពស់លើតម្លៃជួញដូរ។

ជាមួយគ្នា​នោះ ​ក្នុង​កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ បណ្តាសមាជិកនៃអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC +) បានយល់ព្រមជំរុញផែនការរបស់​ខ្លួន លើ​​ការដំឡើង​ផលិតកម្ម​ប្រេង ដោយគ្រោងបន្ថែមការផ្គត់ផ្គង់ ​៤១០ ០០០ បារ៉ែល/ថ្ងៃ ទៅក្នុងទីផ្សារនៅខែ​ឧសភា ពោគឺបង្កើនពី ១៣៥ ០០០ បារ៉ែល/ថ្ងៃ តាមផែនការពីមុន៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម