ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិប្រចាំសប្ដាហ៍ធ្លាក់ចុះ ដោយសារកង្វល់ពន្ធ និងកំណើនផ្គត់ផ្គង់
តម្លៃប្រេងបានកើនឡើងតិចតួចនៅពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ ហើយបានធ្លាក់ចុះក្នុងអត្រាតម្លៃប្រចាំសប្ដាហ៍ ដោយសារតែកង្វល់លើពន្ធគយ និងកំណើននៃការផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៣២ សេន ដោយបញ្ចប់ការជួញដូរនៅ ៦៦,៨៧ ដុល្លារ/បារ៉ែល ប៉ុន្តែធ្លាក់ចុះ ១,៦ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍។ ប្រេងឆៅរបស់អាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ២៣ សេន ដល់ ៦៣,០២ ដុល្លារ/បារ៉ែល ប៉ុន្តែធ្លាក់ចុះ ២,៦ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍។
កាលពីថ្ងៃសុក្រ មានសេចក្ដីរាយការណ៍ថា ចិនលើកលែងការដំឡើងពន្ធលើមុខទំនិញរបស់អាមេរិកមួយចំនួន ដែលជាសញ្ញាបង្ហាញថា សង្រ្គាមពាណិជ្ជកម្មនឹងថយចុះកម្ដៅ។ ប៉ុន្តែចិនបានច្រានចោលការអះអាងពីវឌ្ឍនភាពនៃកិច្ចចរចារវាងប្រទេសទាំង២ ដែលធ្វើឱ្យស្ថានភាពទីផ្សារបន្តក្នុងភាពស្រពិចស្រពិល ពោលគឺកង្វល់លើបញ្ហាសេដ្ឋកិច្ចនៅតែមាន។
ការធ្លាក់ចុះតម្លៃប្រេងប្រចាំសប្ដាហ៍ ក៏រួមចំណែកផងដែរពីការបង្កើនផលិតកម្មប្រេងរបស់អង្គការនៃប្រទេសនាំចេញប្រេងកាត (OPEC) ចាប់ពីខែមិថុនា តទៅ៕
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


