ព័ត៌មានជាតិ
លោក យឹម លាត៖ ការចូលរួមរបស់ក្រសួង-ស្ថាប័ន ចាំបាច់ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល
ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លោក យឹម លាត បានថ្លែងថា ការចូលរួម និងកិច្ចសហការរបស់ក្រសួង-ស្ថាប័នទាំងអស់ គឺពិតជាមានភាពចាំបាច់បំផុត ក្នុងការជំរុញការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស។

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” កាលពីពេលថ្មីៗកន្លងទៅនេះលោក យឹម លាត មានប្រសាសន៍ថា ក្នុងស្មារតីរួមគ្នាលើកកម្ពស់ប្រាក់រៀល ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងសិក្សាស្រាវជ្រាវជាមួយរដ្ឋសភាកម្ពុជា ស្តីពី តួនាទីរបស់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់ប្រាក់រៀល។
លោកបានលើកឡើងថា៖«បច្ចុប្បន្ន ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនឹងមិនងាយថយចុះនោះទេ ប្រសិនបើមិនមានការចូលរួមជំរុញការប្រើប្រាស់ប្រាក់រៀល ឱ្យបានស្រុះគ្នាពីគ្រប់ភាគីទាំងអស់ ព្រោះប្រាក់ដុល្លារអាមេរិកត្រូវបានប្រើប្រាស់យ៉ាងច្រើននៅស្ទើរគ្រប់វិស័យទាំងអស់ ដែលបានបង្កើតជាបណ្តាញនៃការប្រើប្រាស់ប្រាក់ដុល្លារយ៉ាងរឹងមាំ»។

ហេតុដូចនេះ «ការចូលរួម និងកិច្ចសហការក្នុងចំណោមក្រសួង-ស្ថាប័នទាំងអស់ ពិតជាមានភាពចាំបាច់ ក្នុងការជំរុញការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការបើកប្រាក់ខែ ការកំណត់ថ្លៃ និងដាក់តាំងស្លាកតម្លៃទំនិញ និងសេវា ការជំរុញការប្រើប្រាស់ប្រាក់រៀលជារូបិយប័ណ្ណចម្បងនៅក្នុងការកត់ត្រាបញ្ជីគណនេយ្យ និងការតាមដានវឌ្ឍនភាពនៃការប្រើប្រាស់ប្រាក់រៀលនៅតាមវិស័យនីមួយៗ ជាដើម»។ លោក យឹម លាត បន្ថែមបែបនេះ។

ជាមួយគ្នានេះ ក្នុងនាមទេសាភិបាលរងធនាគារជាតិ លោក យឹម លាត ក៏បានអំពាវនាវក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសប្រជាពលរដ្ឋទូទៅ បន្តចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ ទាំងការទូទាត់ជាប្រាក់រៀល ការបិទស្លាកថ្លៃទំនិញជាប្រាក់រៀល និងការសន្សំជាប្រាក់រៀល និងត្រូវផ្តក់ការអនុគ្រោះឱ្យបានកាន់តែច្រើនចំពោះការប្រើប្រាស់ប្រាក់រៀលជារបស់ជាតិ ដោយកុំគិតកន្ទុយ ឬយកកម្រៃសេវាបន្ថែមសម្រាប់អ្នកប្រើប្រាស់ប្រាក់រៀល៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ