ព័ត៌មានជាតិ
កាណាដា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសលើការវិនិយោគផ្ទាល់មកកាន់កម្ពុជា
គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសកាណាដា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសជំរុញលើការវិនិយោគផ្ទាល់ពីកាណាដា មកកាន់ប្រទេសកម្ពុជា។

នៅទី២៩ ឧសភា ២០២៥ ក្នុងជួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសកាណាដា លោកឧបនាយក រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ព្រមទាំងគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលជាទីចាប់អារម្មណ៍ក្នុងការមកដាក់ទុនវិនិយោគ រួមមាន សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ វិស័យភស្តុភារកម្ម និងវិសាលភាពកំពង់ផែ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជំរុញឱ្យសមាហរណកម្មនៅទូទាំងប្រទេស និងនៅក្នុងតំបន់កាន់តែមានភាពប្រសើរឡើង ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ និងជាប្រភពនៃថាមពលស្អាត ដែលរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត។
គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសកាណាដា បានបញ្ជាក់ភាពជាវិជ្ជមានរបស់ខ្លួន ចំពោះការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
ក្នុងនោះ កាណាដា ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសលើការជំរុញវិនិយោគដោយផ្ទាល់ពីប្រទេសកាណាដា មកកាន់ប្រទេសកម្ពុជា និងការប្តេជ្ញាចិត្តរបស់កាណាដាចំពោះកម្ពុជា និងតំបន់អាស៊ានទាំងមូលត្រូវបានគូសបញ្ជាក់បន្ថែមទៀត តាមរយៈការដំឡើងឋានៈការិយាល័យការទូតរបស់ខ្លួននៅភ្នំពេញ ទៅជាស្ថានទូតពេញលេញកាលពីខែមីនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះផងដែរ។

សម្រាប់ជំនួបតាមប្រព័ន្ធវីដេអូពីចម្ងាយនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


