Connect with us

ព័ត៌មានអន្ដរជាតិ

តើ​មានកត្តាអ្វី ធ្វើ​ឲ្យ​ កាណាដា ​ប្តូរ​ចិត្ត​ពី​ឈប់​ប្រើ​យន្តហោះ​​​អាមេរិក ទៅទិញ​ពី​ស៊ុយ​អែតវិញ​?​

បានផុស

នៅ

ប្រទេសកាណាដា​ លើក​ឡើងកាលពីថ្ងៃ​ពុធ​​ថា ខ្លួន​ចង់កាត់បន្ថយការពឹង​ផ្អែក​លើ​ក្រុម​ហ៊ុនការពារជាតិអាមេរិក ដោយ​​ប្រកាសពីផែនការទិញ​​យន្តហោះព្រមាន​ឲ្យ​ដឹងមុន ​​(Early warning planes) ពី​ក្រុម​ហ៊ុន Saab របស់ប្រទេស​ស៊ុយ​អែត ជាជាងជ្រើស​យក​ការ​​ប្រកួតប្រជែង​ពីក្រុមហ៊ុន Boeing របស់​អាមេរិក​។

យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ ចេញ​ផ្សាយ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៦ នាយករដ្ឋមន្ត្រី​កាណាដា លោក Mark Carney ថា៖ « ​កាណា​ដា​នឹង​ជ្រើសរើសយក​ក្រុមហ៊ុន GlobalEye – ​Saab ​មាន​មូល​ដ្ឋាន​​ជាមួយ​ក្រមហ៊ុន Bombardier ព្រោះយន្តហោះ​ព្រមាន​ E-7 Wedgetail របស់ក្រុមហ៊ុន ​Boeing ពន្យារពេល​យូរ​និងចំណាយ​លើសកម្រិត ហើយ​ស្ថិត​ក្នុង​ការ​ប្រកួត​ប្រជែង​ផងដែរ»។

នាយករដ្ឋមន្ត្រី​កាណាដា លោក Mark Carney ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Carney ប្រាប់សន្និសីទការពារជាតិ​មួយនៅ​ទីក្រុង Ottawa ថា៖ « ជាមួយនឹងឧបករណ៍ចាប់​សញ្ញាទំនើបៗ និងប្រព័ន្ធបេសកកម្មជា​ច្រើន ដូច​ជា ប្រព័ន្ធ GlobalEye របស់ Saab នឹង​ក្លាយជាធនធាន​សំខាន់សម្រាប់កងកម្លាំងប្រដាប់​អាវុធកាណាដា ដើម្បីរុក​រក​និង​ទប់​ស្កាត់​ការគំរាមកំហែង​នៅទូទាំងតំបន់អាកទិក»។

នាយករដ្ឋមន្ត្រី​កាណា​ដា​រូប​នេះ បាន​សន្យាកាលពីខែមីនាថា ប្រទេស​កាណាដា​នឹងទទួលខុសត្រូវទាំងស្រុង​ ចំពោះការការពារទឹកដីអាកទិក​ដ៏​ធំរបស់ខ្លួន បន្ទាប់ពីការពឹង​ផ្អែកលើភាពជាដៃគូជា​មួយសហរដ្ឋ​អាមេរិក​អស់រយៈពេលជា​ច្រើនទសវត្សរ៍ ដើម្បីឃ្លាំ​មើល​ដែន​ដី​និងសមុទ្រ​ជាង ៤.៤លានគីឡូម៉ែត្រការ៉េ ដែល​ជា​ទឹកដីធំជាង​​ឥណ្ឌា​​ទៅ​ទៀត​។​

​យ៉ាង​ណាមិញ សហរដ្ឋអាមេរិក ​និងសម្ព័ន្ធមិត្តផ្សេងទៀត​បានត្អូញត្អែរអស់រយៈពេលជាច្រើនឆ្នាំមក​ហើយថា ប្រទេសកាណាដា​មិនបានបំពេញគោលដៅ​ចំណាយផ្នែក​យោធា​​ដល់​​អង្គការណាតូ​នោះទេ។

រដ្ឋាភិបាល​សេរីរបស់​ លោក Carney បាន​ប្រកាសពីផែនការ​កាលពីឆ្នាំមុន ក្នុង​ការ​បង្កើនការចំណាយលើការការពារជាតិ ហើយ កាល​ពីខែមីនា កាណាដាបាន​ឈានដល់គោលដៅនៃការ​ចំណាយ២% នៃផលិតផលក្នុងស្រុកសរុបលើវិស័យ​ការពារជាតិកាលពីឆ្នាំមុន​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម