Connect with us

ព័ត៌មានអន្ដរជាតិ

ការនាំចេញសម្លៀកបំពាក់-វាយនភណ្ឌ​វៀតណាម កើនដល់ជាង ១៧ ប៊ីលាន​ដុល្លារ ​៥ ខែដើមឆ្នាំ

បានផុស

នៅ

ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​វាយនភណ្ឌ​របស់​វៀតណាម​ បាន​លើស​ពី ១៧,៥៨ ​ប៊ីលាន​ដុល្លារ​ក្នុង​រយៈពេល ៥ ខែ​ដំបូង​នៃ​ឆ្នាំ ២០២៥ ដោយ​កើនឡើង ៩ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News នៅថ្ងៃអង្គារនេះ ដោយស្រង់ទិន្នន័យពីសមាគមវាយនភណ្ឌ និងសំលៀកបំពាក់វៀតណាម (VITAS)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹង​កំណើននៃការនាំចេញ ការនាំចូលសរុបវិញ មានចំនួន ១០,៦៣ ប៊ីលាន​ដុល្លារ ដែលបង្កើតបានជា​អតិរេកពាណិជ្ជកម្មក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ ចំនួន ៦,៩៥ ប៊ីលាន​ដុល្លារ។ ​

អនុប្រធាន និងជាអគ្គលេខាធិការ VITAS លោក Truong Văn Cẩm បានកត់សម្គាល់ថា ទោះបីជាមានបញ្ហាប្រឈមជាបន្តបន្ទាប់ ដូចជាភាពយឺតយ៉ាវនៃការស្ទុះងើបឡើងវិញនៃតម្រូវការសកល​ និងភាពតានតឹងភូមិសាស្ត្រនយោបាយ​ក្នុងតំបន់មួយចំនួន​ក្ដី ក៏សហគ្រាសវៀតណាមជាច្រើននៅតែរក្សាបាននូវស្ថិរភាពផលិតកម្ម ​ភាពប្រសើរឡើងបន្តិចម្ដងៗនៃប្រតិបត្តិការរបស់ពួកគេ​ និងការចូលទៅកាន់ទីផ្សារផ្សេងៗ​។

​ខណៈសហរដ្ឋអាមេរិក​ផ្លាស់ប្ដូរគោលនយោបាយពន្ធគយរបស់ខ្លួនលើប្រទេសជាច្រើន រួមទាំង​វៀតណាម​ផង​នោះ លោក Cẩm បានជំរុញឱ្យ​អាជីវកម្មវៀតណាម ស្វែងរកទីផ្សារផ្សេងៗទៀតដែលមានសក្តានុពលសំខាន់ៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម