ព័ត៌មានជាតិ
ទំនិញឆ្លងកាត់ផែស្វយ័តភ្នំពេញកើនឡើងជាង២០%ក្នុងរយៈពេល៥ខែឆ្នាំនេះ

កំពង់ផែស្វយ័តភ្នំពេញ (PPAP) បានរាយកណ៍អំពីកំណើនទំនិញឆ្លងកាត់ផែក្នុងរយៈពេល៥ខែឆ្នាំនេះមានកើនឡើងជាង២០% ឆ្លុះបញ្ចាំងអំពីស្ថានភាពកាន់តែប្រសើរឡើងនៃការដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជា ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចតំបន់ និងសកលប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ក្តី។
របាយការណ៍មិនបានធ្វើសវនកម្ម ដែល PPAP ផ្ញើទៅផ្សារមូលបត្រកម្ពុជាកាលពីម្សិលមិញ បរិមាណទំនិញ ប្រេងឥន្ធនៈឆ្លងកាត់ផេមានជាង២លានតោនក្នុងរយៈពេល៥ខែកន្លងមកនេះ កើនឡើងជាង២១% ធៀបទៅនឹងជាង ១,៧ លានតោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះដែរ បរិមាណកុងតឺនរ័ឆ្លងកាត់មានចំនួន ២០៦ ០៥៥ ធីអ៊ីយូ កើនឡើងជិត២៨%; បរិមាណនាវាសរុបមានចំនួន ១ ៤៧៨គ្រឿងកើន ១,៤៤%; បរិមាននាវាដឹកអ្នកដំណើរចូលមានចំនួន ១៨៤គ្រឿង កើនជិត៤% និងចំនួនអ្នកដំណើរឆ្លងកាត់សរុបចំនួន ១៩ ៦៩៥នាក់ កើនជិត១០%។

លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា (CLA) បានប្រាប់កម្ពុជាថ្មីកន្លងមកនេះថា ចាប់តាំងពីមានការផ្ទុះរាលដាលជំងឺកូវីដ ១៩ ថមថយ និងទោះបីជាការបន្តឡើងកំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយ ការដឹកជញ្ជូនលើគ្រប់មធ្យោបាយមានសភាពដូចមុនបន្តិច ដោយសារតែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់ល្អប្រសើរ។ ការរក្សាបាននូវភាពវិជ្ជមានទោះក្នុងកម្រិតទាប ក៏ជារឿងល្អផងដែរនៅក្នុងដំណាក់កាលនេះ។
លោកថ្លែងថា៖«យើងសង្កេតឃើញថាក្រោយពីបញ្ហាកូវិដ១៩ មក យើងនៅតែបន្តជួបប្រទះបញ្ហាប្រឈមមួយចំនូនពីខាងក្រៅពាក់ព័ន្ធនឹងរឿងសង្រ្គាមរុស៊្សីនិងអ៊ុយក្រែន ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់មានភាពល្អប្រសើរបន្តិចជាហេតុអំណោយផលខ្លះៗដល់វិស័យដឹកជញ្ជូនទំនិញ។ ជាមួយគ្នានេះដែរ យើងក៏ឃើញថាការនាំចេញនិងនាំចូលរបស់យើងក៏មានកំណើនផងដែរ»។

កាលពីឆ្នាំ២០២៤កន្លងទៅនេះ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានសរុបជាង៤១លានដុល្លារ កើនឡើងជាង ២០%ធៀបនឹងឆ្នាំ២០២៣ដែលមានចំណូលសរុបជាង ៣៤លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ចំណូលមិនទាន់ធ្វើសវនកម្មរបស់ខ្លួន។
គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ជាង ២៥,២៩ ពាន់លានដុល្លារ កើនឡើង ១៨,៥% ធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០២៤។ សម្រាប់ ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ ១១,៨០ ពាន់លានដុល្លារ កើនឡើង ១៧,២% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ១៣,៤៨ ពាន់លានដុល្លារ កើនឡើង ១៩,៧%។។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


