ព័ត៌មានជាតិ
ផែរណប UM២ តំបន់យុទ្ធសាស្ត្រផែដឹកទំនិញតាមដងទន្លេមេគង្គលើជាប់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ
ស្ថិតនៅតាមដងទន្លេមេគង្គលើក្នុងភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃុំ ខេត្តត្បូងឃ្មុំ ចំណតផែរណបពហុបំណង UM២ ស្ថិតនៅក្នុងតំបន់យុទ្ធសាស្ត្រជាប់ខេត្តកំពង់ចាម និងត្បូងឃ្មុំ ដែលតភ្ជាប់ខេត្តភាគខាងជើង និងឦសាននៃប្រទេសកម្ពុជា។
ទីតាំងយុទ្ធសាស្ត្រនេះ អនុញ្ញាតឱ្យការដឹកជញ្ជូន ការបង្រួមផលិតផលកសិកម្ម និងកសិឧស្សាហកម្មពីក្នុងតំបន់ទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជា និងនាំចេញទៅប្រទេសវៀតណាម។
អតិថិជនអាចមកដល់ចំណតផែរណបពហុបំណង UM២ តាមរយៈផ្លូវជាតិលេខ ៧។ ចំណតផែរណបពហុបំណង UM២ ត្រូវបានអភិវឌ្ឍក្រោមកិច្ចសហការវិនិយោគរួមគ្នា រវាងកំពងផែស្វយ័តភ្នំពេញនិងក្រុមហ៊ុន PTLS Cooperation។

លក្ខណៈពិសេសរបស់ចំណតផែរណបពហុបំណង UM២៖
-ប្រភេទនៃទំនិញ៖ ទំនិញកុងតឺន័រ ទំនិញចាកធារ ទំនិញរាយ
-ជម្រៅទឹក៖ ៤,៥ម៉ែត្រក្នុងរដូវប្រាំង អនុញ្ញាតឱ្យនាវាដែលមានចំណុះពី ២ ០០០តោន – ៣ ០០០តោន ចូលចត។
-ចម្ងាយ: ២៧ Km ឬ ៨ -១១ ម៉ោង (ពី UM២ ទៅ LM១៧)
ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារ៖
-ទំហំដី៖ ៧ហិតា
-ចំណត៖ ១ ចំណត
-សមត្ថភាពដងយោង(FCC)៖ ១៥-២០ MPH
-សមត្ថភាពផ្ទុកកុងតឺន័រ: ៧០ ០០០ TEUs ក្នុងមួយឆ្នាំ
-ឃ្លាំង៖ ១ ឃ្លាំង (៦ ០០០m2)




គុណសម្បត្តិប្រកួតប្រជែង
ទីតាំងយុទ្ធសាស្ត្រ៖ ស្ថិតនៅទីតាំងសំខាន់ ចំណតផែរណបពហុបំណង UM២ ផ្តល់ភាពងាយស្រួលដល់ទីផ្សារសំខាន់ៗក្នុងដឹកជញ្ជូនទំនិញរវាងប្រទេសកម្ពុជា និងវៀតណាម។
ការតភ្ជាប់ដ៏ទូលំទូលាយ៖ ចំណតផែរណបពហុបំណង UM២ ត្រូវបានតភ្ជាប់យ៉ាងល្អទៅនឹងបណ្តាញដឹកជញ្ជូនដ៏ទូលំទូលាយ រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងផ្លូវទឹកផងដែរ។
សេវាកកម្មបំពេញបែបបទគយ៖ ចំណតផែរណបពហុបំណង UM២ ផ្តល់នូវសេវាកកម្មបំពេញបែបបទគយប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការពន្យារពេល និងសម្រួលដំណើរការនាំចូល/នាំចេញ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


