Connect with us

ព័ត៌មានជាតិ

ផែកុងតឺន័រ LM ២៦ ជាប់​ព្រំដែនវៀតណាម ទីតាំង​យុទ្ធសាស្រ្ត​ច្រក​ដឹកទំនិញតាម​ទន្លេមេគង្គក្រោម

បានផុស

នៅ

ស្ថិតនៅតាមដងទន្លេមេគង្គក្រោម ក្នុងភូមិសាស្រ្តភូមិកោះរការ ឃុំកោះរកា ស្រុកពាមជរ​ ខេត្តព្រៃវែង ចំណត​ផែ​រណប​ពហុបំណង LM២៦ មានទីតាំង​នៅ​ក្នុងតំបន់យុទ្ធសាស្ត្រនៅជិតព្រំដែនកម្ពុជា-វៀតណាម។

ចំណត​ផែរណបពហុបំណង LM២៦ បាន​ក្លាយជាមជ្ឈមណ្ឌលសម្រាប់ការនាំចេញទំនិញកសិផល និងកសិឧស្សាហកម្ម ដូចជាស្រូវ និងដំឡូងមី ទៅទីផ្សារប្រទេសជិតខាង និង​ជាចំណុចនាំចូលដ៏សំខាន់សម្រាប់ធ្យូងថ្ម ដែលមានសារៈសំខាន់សម្រាប់តំបន់សេដ្ឋកិច្ចពិសេស​នៅ​ក្បែរៗនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណតផែរណបពហុបំណង LM២៦ ផ្តល់សេវាកម្មតម្រូវការរបស់អតិថិជន តាមរយៈ​ក្រុមការងារដែលមានបទពិសោធន៍ និងហេដ្ឋារចនាសម្ព័ន្ធទំនើប ដែល​ធានានូវប្រតិបត្តិការលើកដាក់និងដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព​។

លក្ខណៈសំខាន់ៗរបស់ចំណតផែរណបពហុបំណង LM២៦៖

ប្រភេទទំនិញ៖ ទំនិញកុងតឺន័រ ទំនិញចាក់ធារ និងទំនិញរាយ
ជម្រៅទឹក: ៤,៥-៥,៥ ម៉ែត្រនៅរដូវប្រាំង
ចម្ងាយ: ៣០០ -៣៧៥ Km ឬ ២២ – ៣០ ម៉ោង (ពី LM២៦ ទៅកំពង់ផែប្រទេសវៀតណាម)
ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារ៖
ទំហំដី : ២០ ហិចតា
ចំណត៖ ១ ចំណត
ទរបង្ហូរទំនិញ៖ ៨ គ្រឿង
សមត្ថភាពដងយោង (Crawler Crane ១ ០០០តោន): ១០-១៥ MPH
ស្ថានីយជញ្ជីងថ្លឹង៖ ២ ស្ថានីយ
ឃ្លាំង៖ ១ (៣០ម៉ែត្រ x 50ម៉ែត្រ)

ចំណតផែរណបពហុបំណង LM២៦ ជាចំណតផែដែលមានការតភ្ជាប់ជាមួយបណ្តាញដឹកជញ្ជូនដ៏ធំទូលាយ ដែលភ្ជាប់ទៅដល់ផ្លូវជាតិលេខ ១ និងផ្លូវក្រាលកៅស៊ូឆ្ពោះទៅផ្សារអ្នកលឿង។ ការតភ្ជាប់នេះអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញចេញចូលចំណតផែរណបពហុបំណង LM២៦ ដោយរលូន។

ដោយទីតាំងអំណោចផល ហេដ្ឋារចនាសម្ព័ន្ធនិងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ចំណតផែរណបពហុបំណង LM២៦ ផ្តល់លក្ខខណ្ឌ​ និង​តម្លៃប្រកួតប្រជែងសមស្រប​ ដែល​ធ្វើឱ្យចំណតផែរណបពហុបំណង LM២៦ ក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់ក្រុមហ៊ុន ដែលស្វែងរកដំណោះស្រាយដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម