Connect with us

ព័ត៌មានជាតិ

ចំណត​ផែ LM១៧ នៅ​ស្រុក​កៀនស្វាយ ​ទីតាំង​យុទ្ធសាស្រ្ត​​ច្រកដឹកជញ្ជូន​​ទំនិញ​ពី​ទន្លេ​ទៅ​សមុទ្រ​របស់​​កម្ពុជា​

បានផុស

នៅ

ស្ថិតនៅតាម​ដងទន្លេ​មេគង្គ​ក្រោម ក្នុង​ភូមិសាស្រ្ត​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មាន​ចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ចំណតផែកុងតឺន័រ LM១៧ ដើរតួនាទី​ជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងបណ្តាញពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។

ទីតាំងយុទ្ធសាស្ត្រនេះ ជាកន្លែងការបង្រួបបង្រួមទំនិញ និងការដឹកជញ្ជូន​ទៅ​និង​មក​ពី​ប្រទេស​វៀតណាម។ ការ​ចូលទៅកាន់ចំណតផែកុងតឺន័រ LM១៧ តាមរយៈជម្រើស​ផ្សេងៗ​គ្នារួមមាន​ផ្លូវ​ជាតិ​លេខ ១ ផ្លូវក្រវ៉ាត់ក្រុងទី២ និងទី៣ ពីតំបន់ឧស្សាហកម្មក្នុង​រាជធានី​ភ្នំពេញ។

ចំណតផែកុងតឺន័រ LM១៧ គឺជាចំណតផែស្នូល ដែលមាន​សមត្ថភាព​លើក​ដាក់ និង​ផ្តល់ចំណត​ដល់​ទំនិញជាច្រើន​ប្រភេទ រួម​ទាំងទំនិញ​កុងតឺន័រ ទំនិញ​ដុល ទំនិញ​ចាក់​ធារ និង​ទំនិញរាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេវាកម្មសំខាន់ៗ​នៅ​ចំណតផែកុងតឺន័រ LM១៧ រួមមាន

-ការលើកដាក់​ជញ្ជូនទំនិញ៖ ការគ្រប់គ្រងប្រកប​ដោយ​ប្រសិទ្ធភាព​នៃប្រភេទទំនិញផ្សេងៗ។
-ការផ្ទុក និងឃ្លាំង៖ ដំណោះស្រាយស្តុកទុកប្រកប​ដោយសុវត្ថិភាព​ សម្រាប់​ទំនិញគ្រប់ប្រភេទ។
-ការរៀបចំ​ឯកសារពន្ធគយ៖ ដំណើរការរៀបចំ​ឯកសារ​ពន្ធគយកាន់តែ​មានភាពប្រសើរឡើង ដើម្បី​កាត់បន្ថយ​ការពន្យារពេល។
-ការដឹកជញ្ជូន និងភស្តុភារកម្ម៖ ដំណោះស្រាយការដឹកជញ្ជូន និងភស្តុភារឱ្យកាន់តែប្រសើរ។

លក្ខណៈពិសេស

-ប្រភេទ​ទំនិញ៖ ទំនិញ​កុងតឺន័រ ទំនិញ​ចាក់ធារ ទំនិញទូទៅ
-ជម្រៅ​ទឹក៖ ៤,៥ ម៉ែត្រក្នុងរដូវប្រាំង អនុញ្ញាត​ឱ្យកប៉ាល់​ដែលមានចំណុះពី ២ ០០០តោន – ៣ ០០០​តោន ចូលចត
-ចម្ងាយ៖ ៣៧០- ៤៤៥ Km ឬ ២៨-៣៥ ម៉ោង សម្រាប់ការធ្វើនាវាចរណ៍​រវាង​ចំណតផែកុងតឺន័រ LM១៧ ទៅប្រទេស​វៀតណាម

-ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារ៖

-ទំហំដី៖ ៣០ហិចតា
-ចំណត៖ ៩ នាវា
-សមត្ថភាពដងយោង (FCC): ២០-២៥ MPH
-សមត្ថភាពផ្ទុក: ៥០០ ០០០ TEUs ក្នុងមួយឆ្នាំ
-ឃ្លាំង៖ ១ ឃ្លាំង LCL មានទំហំ ១ ៤៦៤ម៉ែត្រការ៉េ

ការតភ្ជាប់៖

ចំណត​ផែកុងតឺន័រ LM១៧ ជា​ចំណតផែដែលមានការ​តភ្ជាប់​ជាមួយ​តំបន់​ឧស្សាហកម្ម​ក្នុង​រាជធានី​ភ្នំពេញ តាមរយៈ​ផ្លូវ​ដឹក​ជញ្ជូន​ផ្សេងៗរួមមាន ផ្លូវជាតិលេខ១ ផ្លូវក្រវ៉ាត់ក្រុងលេខ២ និង​ផ្លូវ​ក្រវ៉ាត់​ក្រុងលេខ៣។ ការតភ្ជាប់នេះ អនុញ្ញាតឱ្យដឹកជញ្ជូនទំនិញទៅនិងមកពីចំណតផែកុងតឺន័រ LM១៧ ដោយរលូន។

គុណសម្បត្តិប្រកួតប្រជែង

តាមរយៈការប្រើប្រាស់​ទីតាំង​យុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប និង​ប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព ចំណត​ផែ​កុងតឺន័រ LM១៧ ផ្តល់​នូវអត្ថប្រយោជន៍​ប្រកួតប្រជែង​ដល់អាជីវកម្ម ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ប្រទេសកម្ពុជា។ តម្លៃ​ប្រកួតប្រជែង​របស់​ចំណតផែកុងតឺន័រ LM7 និង​កញ្ចប់​សេវាកម្ម​ដែល​អាច​បត់បែន ក្លាយ​ជា​ជម្រើស​សម្រាប់​ក្រុមហ៊ុន​ដែល​ស្វែងរក​ដំណោះស្រាយ​ដឹក​ជញ្ជូន​ប្រកបដោយប្រសិទ្ធភាព និង​គួរឱ្យទុកចិត្ត។

នៅពេលដែលកម្ពុជា​បន្តធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក ចំណតផែកុងតឺន័រ LM១៧ ត្រៀម​នឹង​ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម